យោងតាមការចុះផ្សាយរបស់កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធ (ទី៤ ខែមករា) ដោយលើកឡើងពីមនុស្សដែលដឹងពីបញ្ហានេះថា Amazon.com គ្រោងនឹងបញ្ឈប់បុគ្គលិកជាង ១៧ ០០០នាក់ ដែលជាចំនួនខ្ពស់ជាងក្រុមហ៊ុនអេឡិចត្រូនិកយក្សដែលបានគ្រោងទុកដំបូង ដោយការបញ្ឈប់ការងារបន្ថែមមួយចំនួនគឺមកពីចំណាត់ថ្នាក់សាជីវកម្មរបស់ក្រុមហ៊ុន Amazon។
ក្រុមហ៊ុនដែលមានទៅស្នាក់ការនៅទីក្រុង Seattle បានចាប់ផ្តើមបញ្ឈប់បុគ្គលិកនៅក្នុងផ្នែកឧបករណ៍(Device)របស់ខ្លួននៅក្នុងខែវិច្ឆិកា ដោយប្រភពមួយបានប្រាប់ Reuters នៅពេលនោះថា Amazon កំពុងកំណត់គោលដៅកាត់បន្ថយការងារចំនួន ១០ ០០០នាក់។
Amazon ដែលក្រុមហ៊ុនដែលមាននិយោជិកឯកជនធំជាងគេទីពីររបស់អាមេរិកដែលមានកម្មករជាង ១,៥ លាននាក់ រួមទាំងបុគ្គលិកឃ្លាំងបាននឹងកំពុងប្រឈមមុខនឹងកំណើនយឺត ដោយសារការកើនឡើងអតិផរណាដែលបង្ខំឱ្យអាជីវកម្ម និងអ្នកប្រើប្រាស់កាត់បន្ថយការចំណាយត្រឡប់មកវិញ។
ការកាត់បន្ថយការងារបន្ថែមនៅក្រុមហ៊ុន Amazon នឹងមានចំនួនសរុបច្រើនជាងផែនការរបស់ក្រុមហ៊ុនធំផ្សេងទៀតដែលបានប្រកាសនាពេលថ្មីៗនេះ។ ក្រុមហ៊ុនផ្នែក Software ដែលមានទីស្នាក់ការលើ Cloud Salesforce បាននិយាយកាលពីថ្ងៃពុធថា ខ្លួនគ្រោងនឹងកាត់បន្ថយការងារចំនួន ១០ភាគរយ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាពី Meta Platforms ទៅ Microsoft បានកាត់បន្ថយការងាររាប់ពាន់នាក់ក្នុងការរៀបចំសម្រាប់វិបត្តិសេដ្ឋកិច្ច ហើយ Meta កំពុងកាត់បន្ថយការងារជាង ១១ ០០០ នៅឆ្នាំនេះ៕