Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ដំណឹងល្អ! មានក្រុមហ៊ុន ៤ បានស្នើសុំសិក្សាធ្វើផ្លូវល្បឿនលឿនភ្នំពេញទៅសៀមរាប
    ព័ត៌មានថ្មីៗ

    ដំណឹងល្អ! មានក្រុមហ៊ុន ៤ បានស្នើសុំសិក្សាធ្វើផ្លូវល្បឿនលឿនភ្នំពេញទៅសៀមរាប

    November 29, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាជំហានដំបូងក្នុងការជម្រុយអោយប្រើ​ប្រាស់នូវយានយន្តអគ្គិសនីនៅកម្ពុជា។

    ទាក់ទងទៅនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ឈ្លៀតក្នុងឱកាសនេះ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន នេះបានធ្វើការផ្តល់នូវបទសម្ភាសន៍ទៅកាន់បងប្អូនអ្នកសារព័ត៌មានថា «នាពេលនេះមានក្រុមហ៊ុន ៤ បានស្នើសុំសិក្សាធ្វើផ្លូវល្បឿនលឿនភ្នំពេញទៅសៀមរាប ប៉ុន្ដែលទ្ធផលនោះមិនទាន់ផ្ដល់ជូនទៅកាន់ក្រសួងនៅឡើយទេ ប៉ុន្តែឯកឧត្ដមទេសរដ្ឋមន្រ្ដីជឿជាក់ទៅថ្ងៃមុខ កម្ពុជានឹងមានផ្លូវល្បឿនលឿនភ្នំពេញទៅសៀមរាបផងដែរ»។

    ពាណិជ្ជកម្ម

    ទស្សនាបទសម្ភាសន៍៖ https://www.facebook.com/mpwt.gov.kh/videos/814915723120552

    គួររំលឹកផងដែរថា កន្លងទៅថ្មីៗនេះកម្ពុជាទើបនឹងបើកឲ្យដំណើរជាផ្លូវការនូវផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងនៅកម្ពុជា ហើយបច្ចុប្បន្នក៏បាននឹងកំពុងសិក្សាសាងសង់ផ្លូវល្បឿនទី២ ពីរាជធានីភ្នំពេញទៅក្រុងបាវិតផងដែរ ដែលមានប្រវែង ១៣៨ គីឡូម៉ែត្រ ជាមួយគ្រោងចំណាយទឹកប្រាក់ជិត ១៧០០លានដុល្លារ ជាមួយផែនការនៃការបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខ៕

    គម្រោងផ្លូវល្បឿនទី២ ពីរាជធានីភ្នំពេញទៅក្រុងបាវិត

    MPWT
    Share. Facebook Telegram WhatsApp
    Previous Articleអត្រាអ្នកអត់ការងារធ្វើរបស់ជប៉ុនក្នុងខែតុលា នៅតែរក្សាត្រឹម ២,៦%
    Next Article ក្រុមហ៊ុនផលិតឡានវៀតណាម ចាប់ផ្តើមដឹកជញ្ជូនឡានអោយអតិថិជននៅសហរដ្ឋអាមេរិច

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.