នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាជំហានដំបូងក្នុងការជម្រុយអោយប្រើប្រាស់នូវយានយន្តអគ្គិសនីនៅកម្ពុជា។ ទាក់ទងទៅនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ឈ្លៀតក្នុងឱកាសនេះ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន នេះបានធ្វើការផ្តល់នូវបទសម្ភាសន៍ទៅកាន់បងប្អូនអ្នកសារព័ត៌មានថា «នាពេលនេះមានក្រុមហ៊ុន ៤…