[ប្រទេសចិន] ការនាំចេញរបស់ប្រទេសចិនបានកើនឡើង ៥,៧ភាគរយនៅក្នុងខែកញ្ញាធៀបនឹងឆ្នាំមុន ដែលលើសពីការរំពឹងទុក ខណៈដែលការនាំចូលបានកើនឡើង ០,៣ ភាគរយ នេះបើយោងតាមទិន្នន័យគយបានបង្ហាញកាលពីថ្ងៃចន្ទ។
អ្នកវិភាគដែលត្រូវបានស្ទង់មតិដោយ Reuters បានរំពឹងថាកំណើននៃការនាំចេញនឹងលោតដល់ ៤,១ ភាគរយ បន្ទាប់ពីការកើនឡើង ៧,១ ភាគរយនៅក្នុងខែសីហា ដោយសារតម្រូវការសកលបានបន្តធ្លាក់ចុះ ចំពេលដែលតម្លៃកើនឡើង និងការកើនឡើងអត្រាការប្រាក់យ៉ាងធ្ងន់ធ្ងរ។
ការនាំចូលត្រូវបានគេព្យាករថានឹងកើនឡើង ១,០ ភាគរយ បន្ទាប់ពីបានកើនឡើងត្រឹម ០,៣ ភាគរយក្នុងខែសីហា ដោយតម្រូវការក្នុងស្រុកនៅតែមានការធ្លាក់ចុះ។
ប្រទេសចិនបានប្រកាសអតិរេកពាណិជ្ជកម្មចំនួន ៨៤,៧៤ ពាន់លានដុល្លារក្នុងខែកញ្ញា ធៀបនឹងការព្យាករណ៍សម្រាប់អតិរេកចំនួន ៨១ពាន់លានដុល្លារក្នុងការស្ទង់មតិ និងអតិរេកចំនួន ៧៩,៣៩ ពាន់លានដុល្លារនៅក្នុងខែសីហា៕