នៅចុងសប្តាហ៍នេះ ភាពយន្តគំនូរជីវចលរបស់ Universal និង Illumination បានរកចំណូលបានជាង ១០៨ លានដុល្លារក្នុងការលក់សំបុត្រក្នុងស្រុក ព្រមទាំងរកបាន ៩៣,៧ លានដុល្លារបន្ថែមពីទីផ្សារអន្តរជាតិ ដែលនាំឱ្យមានការប៉ាន់ស្មានមានរហូតដល់ ២០២លានដុល្លារនៅទូទាំងពិភពលោក នៅកំឡុងនៃការចាក់បញ្ជាំងចុងសប្តាហ៍នេះ។
លោក Paul Dergarabedian អ្នកវិភាគប្រព័ន្ធផ្សព្វផ្សាយជាន់ខ្ពស់នៅ Comscore បាននិយាយថា “ជាមួយនឹងភាពជោគជ័យមិនគួរឱ្យជឿនៃ ‘Minions’ គំនិតដែលថាទស្សនិកជនជាគ្រួសារកំពុងចេញឆ្ងាយពីរោងកុន ដោយសារតែការព្រួយបារម្ភអំពីកូវីដ” ។
ក្នុងនោះអ្នកទស្សនា “Minions: The Rise of Gru” ចំនួន ៥៤% គឺអ្នកទស្សនាភាពយន្តក្នុងស្រុកទាំងអស់ ដោយ ៦៨% នៃអ្នកទិញសំបុត្រគឺជាផ្នែកមួយនៃក្រុមគ្រួសារ នេះបើយោងតាមទិន្នន័យពី EntTelligence ។
លោក Shawn Robbins ប្រធានអ្នកវិភាគនៅ BoxOffice.com បាននិយាយថា “អ្វីដែលចុងសប្តាហ៍នេះបានបង្ហាញគឺការវិលត្រលប់មកកាន់រោងកុនជាលក្ខណៈក្រុមគ្រួសារវិញ ដោយបញ្ឈប់ការនិយាយអំពីជំងឺរាតត្បាត និងភាពហួសសម័យដែលឪពុកម្តាយ និងកូនចង់មើលភាពយន្តនៅផ្ទះតែប៉ុណ្ណោះ” ។
ខ្សែភាពយន្តនេះត្រូវបានគេរំពឹងថានឹងបន្ថែមការលក់សំបុត្រចំនួន ២០លានដុល្លារបន្ថែមទៀតនៅ សហរដ្ឋអាមេរិក និងកាណាដានៅថ្ងៃចន្ទ ដែលនាំឱ្យចំនួនសរុបនៃថ្ងៃឈប់សម្រាកចុងសប្តាហ៍របស់ខ្លួនកើនឡើងដល់ ១២៨លានដុល្លារ។