លោក Elon Musk អគ្គនាយកក្រុមហ៊ុន Tesla Inc បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា Tesla AI Day របស់ក្រុមហ៊ុន Tesla ឥឡូវនេះត្រូវបានលើករហូតដល់ថ្ងៃទី៣០ ខែកញ្ញា។
លោក Elon Musk បានសរសេរ នៅលើ Twitter ថា “Tesla AI Day បានលើកដល់ថ្ងៃទី៣០ ខែកញ្ញា ដោយសារយើងប្រហែលជាមានគំរូ Optimus ដំណើរការនៅពេលនោះ” ។
Optimus គឺជាមនុស្សយន្តដែល Tesla កំពុងធ្វើការ ដោយវាអាចនឹងចេញនៅឆ្នាំក្រោយ។ Musk បាននិយាយកាលពីខែមករាថា “នៅទីបំផុត Optimus អាចដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មជាសាកល ហើយក្នុងរយៈពេលដ៏ខ្លីអាចនឹងអាចដឹករបស់របរជុំវិញរោងចក្រ” ។
នេះគឺជាថ្ងៃ AI (Artifical Intelligence) លើកទីពីររបស់ក្រុមហ៊ុន Tesla ដែលជាលើកដំបូងបានកើតឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។
នៅក្នុង tweets របស់គាត់កាលពីខែឧសភា ក៏បាននិយាយផងដែរថា គោលបំណងនៃ AI គឺដើម្បីបញ្ចុះបញ្ចូលទេពកោសល្យ AI / software / chip ដ៏អស្ចារ្យឱ្យចូលរួមជាមួយ Tesla៕