Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»រយៈពេល ៥ខែនៃឆ្នាំនេះ កំណើនរថយន្តអគ្គិសនីមានរហូតដល់ប្រមាណ ៨៤គ្រឿង កើនឡើង ៨០០ភាគរយ
    ព័ត៌មានថ្មីៗ

    រយៈពេល ៥ខែនៃឆ្នាំនេះ កំណើនរថយន្តអគ្គិសនីមានរហូតដល់ប្រមាណ ៨៤គ្រឿង កើនឡើង ៨០០ភាគរយ

    May 28, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការផ្សាយផ្ទាល់នៃកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ “ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា” ក្រោមការចូលជាវាយគ្មិនដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសារធារណការ និងដឹកជញ្ជូន ជាមួយការគូសបញ្ជាក់ពីចរន្តកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនី និងព្រមទាំងបានឆ្លើយសំណួរដែលបានលើកឡើងនៅក្នុងកម្មវិធីផ្សាយផ្ទាល់នេះផងដែរ។

    ពាណិជ្ជកម្ម

    ថ្លែងក្នុងមតិស្វាគមន៍ពេលចាប់ផ្តើមកម្មវិធី ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីចរន្តកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថាននៅកម្ពុជា ក៏ដូចជាពិភពលោក និងបានបន្ថែមថា៖ ក្រសួងបានខិតខំប្រឹងប្រែងរៀបចំគោលនយោបាយដឹកជញ្ជូន ក្នុងនោះមានមួយផ្នែកនិយាយអំពីការប្រើប្រាស់យានយន្តអគ្គិសនីផងដែរនៅកម្ពុជា។ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ដើម្បីឱ្យការបញ្ចេញឧស្ម័នកាបូនធ្លាក់នៅកម្រិតសូន្យនៅឆ្នាំ២០៥០ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានប្រមាណ៤០% នៅឆ្នាំ២០៥០ និងម៉ូតូ៧០% នៅឆ្នាំ២០៥០។

    លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានច្រើន ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងការបំពុលបរិស្ថាន និងបានអំពាវនាវសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា និងបានក្រើនរំលឹកផងដែរថាបច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍បានបង្កឱ្យមនុស្សស្លាប់ជាមធ្យមពី ៤នាក់ទៅ ៥នាក់ក្នុងមួយថ្ងៃ និងរបួសជាច្រើននាក់ ខាតបង់ទ្រព្យសម្បត្តិ និងថវិការហូតទៅដល់ ៣០០ទៅ ៤៥០លានដុល្លាក្នុងមួយឆ្នាំ។

    គួរបញ្ជាក់ផងដែរថា ក្នុងព្រះរាជាណាចក្រកម្ពុជាគិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានធ្វើការចុះបញ្ជីយានយន្តអគ្គិសនីបានចំនួន ១៤៨គ្រឿង ក្នុងនោះរថយន្តបានចំនួន ១១០គ្រឿង និងទោចក្រយានយន្ត ត្រីចក្រយានយន្តអគ្គិសនីបានចំនួន ៣៨គ្រឿង។ កំណើនយានយន្តអគ្គិសនីក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២២នេះ មានចំនួន៨៤គ្រឿង ដោយប្រៀបធៀបនឹងរយៈពេលដដែលក្នុង ២០២១ មានចំនួន ៩គ្រឿង ដែលនេះបានបង្ហាញពីការកើនឡើងជាង៨០០%។

    ដោយយោងលើកំណើនដ៏ឆាប់រហ័សនេះ ក្រសួងរំពឹងថានឹងមានការកើនឡើងយានយន្តស្របទៅតាមទិសដៅ កំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្ររយៈពេលវែងស្តីពីអាព្យាក្រឹត កាបូនឆ្នាំ២០៥០ ដោយជំរុញនិងលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអាត្រា៤០% និងម៉ូតូអគ្គិសនីក្នុងអាត្រា៧០%៕

    Share. Facebook Telegram WhatsApp
    Previous Articleសល់ ៣ថ្ងៃទៀតប៉ុណ្ណោះ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនះគ្រប់ប្រភេទនឹងចាប់ផ្តើមហើយ!
    Next Article ស្ងាត់ៗ! Honda បានប្រកាសចេញលក់ម៉ូតូចង្កះលេខ ១២៥សេសេ តម្លៃខ្ទង់ ១ ពាន់ដុល្លារ

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.