ស្ថានីយទូរទស្សន៍ CNBC បានបញ្ជាក់កាលពីថ្ងៃអង្គារថា បុគ្គលិកជាន់ខ្ពស់ចំនួន ៣នាក់ទៀតកំពុងចាកចេញពី Twitter មុនពេលការទិញយករបស់ Elon Musk ដោយក្នុងនោះមាន លោក Ilya Brown អនុប្រធានគ្រប់គ្រងផលិតផល, Katrina Lane អនុប្រធានសេវាកម្មរបស់ Twitter និង Max Schmeiser ដែលជាប្រធានផ្នែកវិទ្យាសាស្ត្រទិន្នន័យ។
ការចាកចេញនេះកើតឡើងបន្ទាប់ពីប្រធានផ្នែកនៃអតិថិជន Kayvon Beykpour និងលោក Bruce Falck ដែលមានតួរនាទីជា Revenue Product lead បាននិយាយថាពួកគេបានចាកចេញពីក្រុមហ៊ុន។ ជាមួយការចាកចេញនេះ Beykpour បាននិយាយថា វាមិនមែនជាការសម្រេចចិត្តរបស់គាត់ក្នុងការចាកចេញពី Twitter នោះទេ។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមក៏បាននិយាយផងដែរថា គឺកំពុងផ្អាកការជួលភាគច្រើន និងទាញតម្លៃមិនមែនពលកម្មមកវិញ។
អ្នកនាំពាក្យ Twitter បាននិយាយថា អ្នកទាំង៣ កំពុងចាកចេញពីក្រុមហ៊ុនសម្រាប់ឱកាសថ្មី។ នេះបើយោងតាម Bloomberg បានរាយការណ៍ជាលើកដំបូងអំពីការចាកចេញ។
Twitter បានទទួលយកការផ្តល់ជូនរបស់ Musk ដើម្បីទិញក្រុមហ៊ុនក្នុងតម្លៃ ៥៤,២០ដុល្លារក្នុងមួយហ៊ុននៅថ្ងៃទី ២៥ ខែមេសា។ ដោយលោក Musk បានប្រាប់ធនាគារក្នុងការរៃអង្គាសប្រាក់សម្រាប់កិច្ចព្រមព្រៀងដែលគាត់នឹងកាត់បន្ថយប្រាក់បៀវត្សរ៍របស់នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល ហើយជំរុញឱ្យក្រុមហ៊ុនកាត់បន្ថយការចំណាយផ្សេងទៀត នេះបើយោងតាមការរាយការណ៍ពីមុនរបស់ Reuters៕