Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Apple លែងជាក្រុមហ៊ុនដែលមានតម្លៃបំផុតក្នុងលោកទៀតហើយ
    ព័ត៌មានថ្មីៗ

    Apple លែងជាក្រុមហ៊ុនដែលមានតម្លៃបំផុតក្នុងលោកទៀតហើយ

    May 16, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីថ្ងៃទី១១ ខែឧសភាកន្លងទៅ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះចំនួន ៨ភាគរយ ដែលមានតម្លៃប្រហែល ២០០ពាន់លានដុល្លារ ដែលបណ្តាលឱ្យក្រុមហ៊ុនប្រេងយក្ស Saudi Aramco ឈានជើងឡើងលើក្រុមហ៊ុន Apple។

    យោងតាមការស្រាវជ្រាវទិន្នន័យហិរញ្ញវត្ថុ និងក្រុមហ៊ុនសូហ្វវែរ FactSet (USA) ដើមទុនរបស់ក្រុមហ៊ុនប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបច្ចុប្បន្នមានចំនួនជិត ២ ៤៣០ពាន់លានដុល្លារ។ ទន្ទឹម​នឹង​នេះ តួលេខ​របស់ Apple ​មាន​ចំនួន ២ ៣៧០ពាន់លានដុល្លារ ព្រោះ​ភាគហ៊ុន Apple បាន​បាត់បង់​ជាង ៥% កាល​ពី​ថ្ងៃទី១១។

    ពាណិជ្ជកម្ម

    ការប្រែប្រួលទីផ្សារថ្មីៗនេះបានអង្រួនភាគហ៊ុនបច្ចេកវិទ្យា រួមទាំង Apple ផងដែរ។ វិនិយោគិនបានលក់ភាគហ៊ុនក្នុងវិស័យជាច្រើនដោយសារតែការព្រួយបារម្ភអំពីទស្សនវិស័យសេដ្ឋកិច្ចអវិជ្ជមាន ហើយក្រុមហ៊ុន Apple បានបាត់បង់ ២០% ចាប់តាំងពីតម្លៃភាគហ៊ុនខ្ពស់បំផុតជិត ១៨៣ដុល្លារ ក្នុងមួយឯកតាក្នុងខែមករា។

    ទន្ទឹមនឹងនេះ ភាគហ៊ុនថាមពលបានកើនឡើង ដោយភាគហ៊ុន Aramco កើនឡើងជាង ២៧% នៅឆ្នាំនេះ។ កាល​ពី​ខែ​មីនា ក្រុមហ៊ុន​ប្រេង​យក្ស​មួយ​នេះ​បាន​ប្រកាស​ប្រាក់​ចំណេញ​កាល​ពី​ឆ្នាំ​មុន​កើន​ឡើង​ទ្វេ​ដង​ដោយ​សារ​តម្លៃ​ប្រេង​ឡើង​ថ្លៃ។

    ការឈានជើងឡើងនៃក្រុមហ៊ុន Aramco បង្ហាញថាទីផ្សារកំពុងផ្លាស់ប្តូរនៅពេលដែលសេដ្ឋកិច្ចពិភពលោកប្រឈមនឹងការកើនឡើងអត្រាការប្រាក់ អតិផរណាខ្ពស់ និងបញ្ហាសង្វាក់ផ្គត់ផ្គង់។ ការកើនឡើងតម្លៃប្រេងបានធ្វើឱ្យបញ្ហាអតិផរណាកាន់តែធ្ងន់ធ្ងរឡើង ដែលជំរុញឱ្យធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់យ៉ាងគឃ្លើនបំផុតក្នុងរយៈពេលជាង ២០ឆ្នាំ។ ដោយអត្រាការប្រាក់កាន់តែខ្ពស់ តម្លៃភាគហ៊ុនបច្ចេកវិទ្យាកាន់តែទាប។

    គួររំលឹកផងដែរថា កាលពីដើមឆ្នាំនេះ Apple មានតម្លៃមូលធននីយកម្មទីផ្សារចំនួន ៣ពាន់ពាន់លាន ប្រហែល ១ពាន់ពាន់លាន USD ខ្ពស់ជាង Aramco។ ហើយApple វ៉ាដាច់ Aramco ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតរបស់ពិភពលោកចាប់ពីឆ្នាំ២០២០៕

    Apple
    Share. Facebook Telegram WhatsApp
    Previous Articleតម្លៃជ្រូករស់នៅវៀតណាមកើនតម្លៃដល់ ២,៦ដុល្លារក្នុងមួយគីឡូក្រាម
    Next Article Kraft Heinz និង Mondelez International ត្រូវបានពិន័យចំនួនទឹកប្រាក់ ១៦ លានដុល្លារ

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.