Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ត្រឹមរយៈពេល៣ខែ ក្រុមហ៊ុនឡានអគ្គិសនី Rivian ខាតលុយ ១,៥៩ពាន់លានដុល្លារ
    ព័ត៌មានថ្មីៗ

    ត្រឹមរយៈពេល៣ខែ ក្រុមហ៊ុនឡានអគ្គិសនី Rivian ខាតលុយ ១,៥៩ពាន់លានដុល្លារ

    May 16, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Rivian បានរាយការណ៍ពីការខាតបង់ទឹកប្រាក់ ១,៥៩ពាន់លានដុល្លារ ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២២នេះ។

    ការខាតបង់នេះមានការកើនឡើងខ្លាំង បើធៀបនឹងការខាតបង់ចំនួន ៤១៤លានដុល្លារ កាលពីត្រីមាសដំបូងនៃឆ្នាំ២០២១។ ការ​ខាត​បង់​នេះ​ មួយចំណែកធំគឺដោយសារ​ការចំណាយខ្ពស់លើ​ប្រតិបត្តិករ ដោយ​ក្នុងនោះ​ក្រុមហ៊ុន Rivian បានចំណាយរហូតដល់ ៥៤៧លានដុល្លារ លើកិច្ចការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ នៅអំឡុងត្រីមាសទីមួយនេះ។

    ពាណិជ្ជកម្ម

    គួរដឹងដែរថា Rivian បានផលិតរថយន្តបានចំនួប ២ ៥៥៣គ្រឿង ក្នុងអំឡុងត្រីមាសទីមួយ និងអាចលក់ចេញបានចំនួន ១ ២២៧គ្រឿង ដែលអាចជួយស្វែងរកប្រាក់ចំណូលបាន ៩៥លានដុល្លារ។ ក្រុមហ៊ុនបានបញ្ជាក់ថាការខាតបង់នឹងបន្តកើតមាន ដោយ​សារតែ​ការបន្តផលិតរថយន្តក្នុងបរិមាណតិចតួចលើសង្វាក់ផលិតកម្មទ្រង់ទ្រាយធំ។

    ត្បិតថាមានការខាតបង់ធំធេង ប៉ុន្តែ Rivian បានបិទបញ្ចប់ត្រីមាសទីមួយនៃឆ្នាំ២០២២ ជាមួយសាច់ប្រាក់សុទ្ធ ១៦,៩៧ពាន់លានដុល្លារនៅក្នុងដៃ ដែលទឹកប្រាក់នេះអាចឲ្យក្រុមហ៊ុនចាប់ផ្ដើមការផលិតរថយន្តអគ្គិសនីជំនាន់ថ្មី មានតម្លៃធូរថ្លៃ ដែលរំពឹងថានឹងផលិត​នៅ​រោងចក្រនៅ Georgia៕

    Share. Facebook Telegram WhatsApp
    Previous ArticleMG ឈប់ទទួលការកក់ទុកឡាន MG EP Plus បណ្ដោះអាសន្ត ដោយសារបញ្ហាទាក់ទងនឹងគ្រឿងបន្លាស់
    Next Article Yamaha Xmax 250 Darth Vader Edition ចេញលក់ជាផ្លូវការហើយ!

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.