Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»MG ឈប់ទទួលការកក់ទុកឡាន MG EP Plus បណ្ដោះអាសន្ត ដោយសារបញ្ហាទាក់ទងនឹងគ្រឿងបន្លាស់
    ព័ត៌មានថ្មីៗ

    MG ឈប់ទទួលការកក់ទុកឡាន MG EP Plus បណ្ដោះអាសន្ត ដោយសារបញ្ហាទាក់ទងនឹងគ្រឿងបន្លាស់

    May 13, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG ប្រចាំនៅប្រទេសថៃ បានធ្វើការប្រកាសថារថយន្តអគ្គិសនីសុទ្ធ MG EP Plus នឹងឈប់ទទួលការកក់ទុកជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ ដោយសារបញ្ហាផ្នែកដែលទាក់ទងនឹងការផលិត ហើយមិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ​ទេ​ថា​តើ​វា​នឹង​អាច​ទទួល​យក​ការ​កក់​ម្តងទៀត​នៅ​ពេល​ណា​នោះ​ទេ។

    ពាណិជ្ជកម្ម

    ក្រុមហ៊ុន MG Thailand បានប្រកាសបែកនេះគឺដោយសារតែការឆ្លើយតបដ៏ល្អពីគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការគាំទ្ររថយន្តអគ្គិសនី។ គួបផ្សំនឹងស្ថានភាពជំងឺរាតត្បាតនៃ COVID-19 និងការចែកចាយគ្រឿងបន្លាស់ដែលចាំបាច់សម្រាប់ផលិតកម្ម។ ជាលទ្ធផល វាមិនអាចទ្រទ្រង់តម្រូវការកើនឡើងបានទេ។ ដូច្នេះហើយ ត្រូវបញ្ឈប់ការទទួលការកក់ទុកសម្រាប់រថយន្តអគ្គិសនីនេះ ។

    គួរឲ្យដឹងថា រថយន្ត MG EP Plus ជារថយន្តអគ្គិសនីមួយក្នុងចំណោមរថយន្តអគ្គិសនីដែលចូលរួមក្នុងវិធានការគាំទ្រការប្រើប្រាស់ និងផលិតរថយន្តអគ្គិសនីក្នុងដំណាក់កាលដំបូងរបស់ប្រទេសថៃ។ ខណៈដែរ រថយន្តចំនួន ៣ ៥០០ គ្រឿង និងកំពុងខិតខំប្រឹងប្រែងដើម្បីពន្លឿនការដឹកជញ្ជូនជាបណ្តើរៗដល់អតិថិជនដែលបានបញ្ជាទិញ។

    សម្រាប់រថយន្តអគ្គិសនីសុទ្ធ MG EP plus ដំណើរការដោយម៉ូទ័រអគ្គិសនីដែលមានកម្លាំង ១៦៣ សេះ កម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ចាប់មកជាមួយនឹងអាគុយលីចូមអ៊ីយ៉ុងទំហំ ៥០,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយរហូតដល់ ៣៨០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រការសាកថ្មលឿនពី ០-៨០% ក្នុងរយៈពេល ៤០ នាទី និងសាកតាមរយៈ MG Home Charger ដល់ ១០០% ក្នុងរយៈពេល ៧ ម៉ោង៕

    Share. Facebook Telegram WhatsApp
    Previous ArticleYamaha បញ្ចេញម៉ូតូចង្កះលេខស៊េរីថ្មី ដើម្បីប្រកួតប្រជែងជាមួយ Winner X របស់ Honda នៅវៀតណាម
    Next Article ត្រឹមរយៈពេល៣ខែ ក្រុមហ៊ុនឡានអគ្គិសនី Rivian ខាតលុយ ១,៥៩ពាន់លានដុល្លារ

    Related Posts

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.