[បរទេស] ធនាគារពិភពលោកបានចូលព្រមផ្តល់ជំនួយផ្តល់ជំនួយហិរញ្ញវត្ថុ ៦០០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចដល់ ប្រទេសស្រីលង្កា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
នៅក្នុងសេចក្តីថ្លៃងការណ៌របស់ធនាគារពិភពលោកបានបញ្ជាក់ថា ខ្លួននឹងបន្តជួយប្រទេសស្រីលង្កា ដើម្បីជំនះវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ននេះ។ ហើយធនាគារពិភពលោក នឹងបញ្ចេញទឹកប្រាក់ប្រមាណជាង ៤០០ លានដុល្លារដុល្លារ ក្នុងពេលឆាប់ៗនេះ។
វិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ប្រទេសស្រីលង្កាត្រូវបានបង្កឡើងដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃទុនបំរុងរបស់ខ្លួនដែលបានធ្លាក់ចុះរហូតដលើ ៧០% ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ដែលឈានដល់ ១.៩៣ ពាន់លានដុល្លារអាមេរិកនៅចុងខែមីនា។
ប្រទេសស្រីលង្កាបានចាប់ផ្តើមកិច្ចពិភាក្សាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ សម្រាប់ជំនួយហិរញ្ញវត្ថុ មុនពេល IMF បញ្ចប់កម្មវិធីសម្រាប់ស្រីលង្កា ប្រទេសនេះត្រូវការហិរញ្ញប្បទានពី ៣ ទៅ ៤ ពាន់លានដុល្លារ ដើម្បីជួយបំពេញការចំណាយសំខាន់ៗរបស់ខ្លួន។ ហើយរដ្ឋាភិបាលស្រីលង្កាក៏បានអំពាវនាវដល់ប្រទេសជាច្រើន និងអង្គការពហុភាគី សម្រាប់ការផ្តល់ហិរញ្ញប្បទានរហូតដល់ IMF ផ្តល់ជំនួយរបស់ខ្លួន៕