[បរទេស] ធនាគារពិភពលោកបានចូលព្រមផ្តល់ជំនួយផ្តល់ជំនួយហិរញ្ញវត្ថុ ៦០០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចដល់ ប្រទេសស្រីលង្កា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។ នៅក្នុងសេចក្តីថ្លៃងការណ៌របស់ធនាគារពិភពលោកបានបញ្ជាក់ថា ខ្លួននឹងបន្តជួយប្រទេសស្រីលង្កា ដើម្បីជំនះវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ននេះ។ ហើយធនាគារពិភពលោក នឹងបញ្ចេញទឹកប្រាក់ប្រមាណជាង ៤០០ លានដុល្លារដុល្លារ ក្នុងពេលឆាប់ៗនេះ។ វិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ប្រទេសស្រីលង្កាត្រូវបានបង្កឡើងដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃទុនបំរុងរបស់ខ្លួនដែលបានធ្លាក់ចុះរហូតដលើ ៧០% ក្នុងរយៈពេល ២…