[ទីផ្សារបរទេស] យោងតាមកចុះផ្សាយរបស់សារព័ត៌មាន CNA ថាភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្លាក់ចុះរហូតដល់ ៤% នៅក្នុងការធ្វើពាណិជ្ជកម្មដំបូងកាលពីថ្ងៃចន្ធ បន្ទាប់ពីមានរបាយការណ៍ដែលម្ចាស់ភាគហ៊ុនរបស់ខ្លួនគឺ Renault SA កំពុងស្វែងរកការលក់ភាគហ៊ុនដ៏មានសក្តានុពល។
ហើយនៅក្នុងនោះដែរសារព័ត៌មានរបស់ Bloomberg បានបញ្ចេញរបាយការណ៍មួយទៀតកាលពីថ្ងៃសុក្រថាក្រុមហ៊ុន Renault អាចនឹងពិចារណាកាត់បន្ថយភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុន Nissan ដែលជាផែនការរបស់ក្រុមហ៊ុន Renault ក្នុងការបំបែកអាជីវកម្មរថយន្តអគ្គិសនី។
ក្រុមហ៊ុន Renault បានកំពុងនឹងជំរុញឱ្យផែនការរបស់ខ្លួនដើរទៅមុខដើម្បីបំបែកអាជីវកម្មរថយន្តអគ្គិសនី និងម៉ាស៊ីចំហេះ។ ខណៈដែលក្រុមហ៊ុន Renault ពន្យាយាមតាមឱ្យទាន់ទៅនឹងគូរប្រជែងដូចជា Tesla និង Volkswagen ជាដើម៕