[បរទេស] ប្រធានាធិបតីលោក Biden បានប្រកាសថាសហរដ្ឋមេរិក នឹងផ្តល់ជំនួយយោធានបន្ថែម ៨០០ លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆ្នាំងការលុកលុយពីសំណាក់ប្រទេសរុស្ស៊ី នៅលើទឹកដីរបស់ខ្លួនជាង ២ ខែមកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NPR កាលពីម្សិលមិញ។
ជាមួយគ្នានេះដែរប្រធានាធិបតីលោក Biden បានបញ្ជាក់ថាជំនួយយោធានបន្ថែម ៨០០ លានដុល្លារ មានដូចជា អាវុទ្ធ កាំភ្លើងធំ កាំភ្លើងផ្លោង គ្រាប់រំសេវជាង ១៥ ម៉ឺនគ្រាប់ និងយន្តហោះ Drone ជាច្រើនទៀតផងដែរ។
បន្ថែមពីនេះលោក Biden បន្តទៀតថាបន្ទាប់ពីផ្ទុះសង្គ្រោមពីការលុបលុយពីសំណាក់ប្រទេសរុស្ស៊ី ទៅលើទឹកដីអ៊ុយក្រែន រយៈពេលជាង ២ ខែមកនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយ ២៦០០ លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន។ ដោយទ្បែកចំពោះផ្នែកមនុស្សធម៌វិញសហរដ្ឋអាមេរិក បានឱ្យប្រជាជនរបស់ខ្លួនទទួលជនភៀសខ្លួនអ៊ុយក្រែន ដើម្បីស្ទាក់នៅជាបណ្តោះអាសន្ន។
គួរជម្រាបផងដែរថាមានប្រទេសជាច្រើនដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសផ្សេងក៏បានផ្តល់ជំនួយយោធាន ទៅឱ្យអ៊ុយក្រែន ដើម្បីដើម្បីប្រយុទ្ធប្រឆ្នាំងការលុកលុយពីសំណាក់ប្រទេសរុស្ស៊ីផងដែរ។