[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Ferrari បានប្រកាសថាខ្លួននឹងប្រមូលរថយន្តចំនួនប្រមាណ ២,២២២ គ្រឿងនៅក្នុងប្រទេសចិន ដោយសារតែបង្ហាញប្រព័ន្ធហ្វាំ្រង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃសុក្រនេះ។
រដ្ឋបាលសម្រាប់ទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្ត Ferrari បានបញ្ជាក់ថាចាប់ពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ យើងនឹងប្រមូលនូវរថយន្តមួយចំនួនដែលនាំចូលនៅក្នុងខែមីនា ឆ្នាំ ២០១០ ដល់ ២០១៩ រួមទាំងរថយន្តចំនួន ៤៨៥ គ្រឿងនៃម៉ូឌែល Italia, Speciale និង Spider របស់ខ្លួនផងដែរ។
និយតកររបស់ក្រុមហ៊ុនផលិតរថយន្ត Ferrari មិនទាន់បានពន្យល់ពីការពន្យាពេលក្នុងការអនុវត្តក្នុងហៅរថយន្តទាំងនោះឱ្យមកវិញនៅទ្បើយទេ៕