Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ចិនបញ្ចេញម៉ូតូ Scooter ខ្នាតធំ ដោយស៊ីសាំង ២,៩ លីត្រ អាចរត់បាន ១០០ គ.ម
    ព័ត៌មានថ្មីៗ

    ចិនបញ្ចេញម៉ូតូ Scooter ខ្នាតធំ ដោយស៊ីសាំង ២,៩ លីត្រ អាចរត់បាន ១០០ គ.ម

    April 19, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូ Kymco បានធ្វើប្រកាសចេញលក់នូវម៉ូឌែល S250 ស៊េរីឆ្នាំ ២០២២ ប្រភេទ Big-Scooter លក្ខណៈបែបផ្សងព្រេង ជាមួយនឹងរូបរាងកាច ម៉ាស៊ីនខ្លាំង និងស៊ីសាំង កាន់តែតិច។

    ពាណិជ្ជកម្ម

    រូបរាងរបស់ម៉ូតូ Scooter នេះរចនាទ្បើងបែបស្ព័រកាន់តែកាចដែលបានបំពាក់ចង្កៀងមុខ-ក្រោយ LED រួមជាមួយនឹងភ្លើងស៊ីញ៉ូ LED, កុងទ័រឌីជីថល LCD, រន្ធសាក USB ឬទូរស័ព្ទ ២ តំបន់ និងប្រព័ន្ធសោរ Smart-Key។ ហើយអ្វីដែលពិសេសនោះគឺម៉ូតូ Kymco S250 ក៏បានបំពាក់នូវប្រព័ន្ធហ្វាំ្រង ABS កម្រិតខ្ពស់ស្តង់ដាររបស់ Kymco ដើម្បីងាយស្រួលក្នុងពេលចាប់ហ្វាំ្រង ឬធ្វើដំណើរជាដើម។ ខណៈដែលថាសកង់ស្ព័រម៉ូតូ Scooter នេះបានប្រើប្រាស់នូវទំហំ ១៥ អ៊ីញខាងមុខ និងក្រោយ ១៤អ៊ីញ។

    ម៉ូតូ Kymco S250 បានប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២៥០សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង cooled radiator ដែលផលិតកម្លាំង ២៣សេះ និងកម្លាំងរមួល ២៣,៦ញ៉ូតុនម៉ែត្រ។ ដោយទ្បែកចំពោះធុងសាំងរបស់ម៉ូតូនេះអាចផ្ទុកបានចំណុះរហូតដល់ ១៣ លីត្រ ហើយកម្រិតនៃការប្រើប្រាស់សាំងវិញក្នុង ២,៩ លីត្រ អាចរត់បានចម្ងាយ ១០០ គ.ម ។ នៅលើទីផ្សារក្នុងប្រទេសចិនម៉ូតូ Kymco S250 ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ៤ ៦៥១ ដុល្លារ៕

    Kymco
    Share. Facebook Telegram WhatsApp
    Previous ArticleCEO Xpeng ធ្វើការព្រមានពីហានិភ័យនៃការផ្អាកផលិតរថយន្តនៅទូទាំងប្រទេសចិន ដោយសារបញ្ហានេះ
    Next Article Yamaha បញ្ចេញនូវម៉ូតូអំប្រ៊ីយ៉ា បែប Off-Road តម្លៃខ្ទង់ ៣ ពាន់ដុល្លារ

    Related Posts

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.