[ទីផ្សារបទេស] យោងតាមចុះផ្សាយរបស់សារព័ត៌មាន CNA បានបញ្ជាក់ថានាយកប្រតិបត្តិ Xpeng ព្រមានពីហានិភ័យនៃការផ្អាកផលិតកម្មសម្រាប់ក្រុមហ៊ុនផលិតរថយន្តទាំងអស់របស់ប្រទេសចិន។
សម្រាប់លោក He Xiaopeng ដែលជានាយកប្រតិបត្តិ Xpeng របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេក្នុងប្រទេសចិន បានប្រកាសនៅលើបណ្តាញសង្គម WeChat របស់ខ្លួនផ្ទាល់ថាប្រសិនបើការផ្តត់ផ្គង់នៅក្នុងទីក្រុងសៀងហៃ និងជុំវិញតំបន់នោះមិនអាចដំណើរការបានទេយើងនឹងប្រហែលជាត្រូវផ្អាកការផលិតនៅក្នុងខែឧសភាខាងមុននេះជាមិនខាន។
បន្ទាប់ពីនេះលោក He Xiaopeng បានបន្តទៀតថាអាជ្ញាធរចិនមួយចំនួនកំពុងព្យាយាមដោះស្រាយស្ថានការណ៍នេះ។ ហើយលោកសង្ឃឹមថានាយកដ្ឋានរដ្ឋាភិបាលកាន់តែច្រើនអាចផ្តល់ការគាំទ្រលើបញ្ហានេះផងដែរ។
សូមបញ្ជាក់ថាការរីករាលដាលនៃកូវីដ-១៩ ធ្វើឱ្យរងផលប៉ះពាល់ដល់ការបង្កកការស្ទះចរាចរផ្លូវគោក កំពង់ផែ និងបិទរោងចក្រ ដែលជាការរំខានដែលកំពុងរង្គោះរង្គើតាមខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកសម្រាប់ទំនិញរាប់មុខចាប់ពីរថយន្តអគ្គិសនីរហូតដល់ទូរស័ព្ទ iPhone ជាដើម៕