[ទីផ្សារប្រទេសវៀតណាម] ក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅនេះ តម្លៃផ្លែខ្នុរបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងខេត្តនៃតំបន់ដីសណ្តទន្លេមេគង្គដូចជា Hau Giang, Tien Giang, Soc Trang និងតំបន់មួយចំនួនទៀត ដោយកសិករបានប្រមូលផលខ្នុរយ៉ាងច្រើនក្នុងរដូវដាំដុះឆ្នាំ ២០២១-២០២២ ប៉ុន្តែឈ្មួញតិចតួច បានសុំទិញវា ដូច្នេះគេត្រូវយកវាទៅទីផ្សារដើម្បីលក់។
ថ្លែងទៅកាន់លោក Zing លោក Tran Chi Hung ប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Hau Giang មានប្រសាសន៍ថា ទោះបីតម្លៃដើមខ្នុរកើនឡើង និងថយចុះមិនធម្មតាក៏ដោយ ក៏ប្រជាជនក្នុងតំបន់នេះនៅតែបន្តបង្កើនផ្ទៃដីដាំដុះខ្នុរ។
បើតាមលោក Hung ឈ្មួញទិញខ្មុរនៅលើទីផ្សារចិនបាននិយាយថា៖ បើសិនជាប្រទេសនេះបើកទ្វារព្រំដែនឱ្យឈ្មួញទិញវិញនោះ តម្លៃផ្លែឈើនេះនឹងឡើងថ្លៃវិញ។
ក្នុងនោះកាលពីពីរសប្តាហ៍មុនតម្លៃខ្នុរលេខ១ មានតម្លៃប្រហែល ៣ម៉ឺនដុង/គីឡូក្រាម(១,៣១ដុល្លារ) ឥឡូវនេះវាបានធ្លាក់ចុះមកនៅត្រឹម ១៥ ០០០-២០ ០០០ដុង(០,៦៦-០,៨៨ដុល្លារ) ប៉ុណ្ណោះ។ បើទោះបីមានតម្លៃថោក ប៉ុន្តែផ្ទៃដីសម្រាប់ដាំខ្នុររបស់ Hau Giang នៅតែបន្តកើនឡើងពី ៨ ១០០ ហិកតាក្នុងឆ្នាំ ២០២១ ដល់ ៨ ៤០០ ហិកតានៅឆ្នាំនេះ” ។
ប្រធានផ្នែកកសិកម្មនៃខេត្តភាគខាងលិចប្រទេសវៀតណាមមួយរូបបានលើកឡើងថា មូលដ្ឋានមិនបានណែនាំកសិករឲ្យកាត់បន្ថយផ្ទៃដីដើមខ្នុរទេ។ នៅពេលដែលតម្លៃខ្នុរមិនច្បាស់លាស់ ម្ចាស់ចំការគួរតែកាត់បន្ថយផ្លែក្នុងមួយដើម ដើម្បីដាក់ជីតិច ហើយផ្តោតលើការចិញ្ចឹមដើមឈើ ដោយពេលខ្នុរឡើងថ្លៃ អ្នកថែសួនទុកផ្លែច្រើន។ លោកបន្តថា នៅពេលតម្លៃផ្លែខ្នុរចុះថោក ប្រជាពលរដ្ឋគួរទុកផ្លែនេះឲ្យតិចជាងមុន៕