Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Honda បានបញ្ចេញម៉ូតូ Scooter ស៊េរីថ្មី មានរូបរាងស្រដៀងគ្នានឹង Zoomer X
    ព័ត៌មានថ្មីៗ

    Honda បានបញ្ចេញម៉ូតូ Scooter ស៊េរីថ្មី មានរូបរាងស្រដៀងគ្នានឹង Zoomer X

    April 4, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្រុមហ៊ុន Honda នឹងធ្វើការដាក់បង្ហាញនូវម៉ូឌែល Ruckus ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ជំនាន់ថ្មី នៅលើក្នុងទីផ្សារអឺរ៉ុប និងអាមេរិក ក្នុងអំឡុងពេលខែមេសាខាងមុខនេះ។

    ពាណិជ្ជកម្ម

    រូបរាងម៉ូតូ Honda Ruckus រចនាទ្បើងដែលមើលទៅស្រដៀងគ្នានឹង Zoomer X ដោយបានបំពាក់មកជាមួយនឹងចង្កៀងមុខ LED, កុងទ័រឌីជីថល LCD និងប្រអប់ដាក់ឥវ៉ាន់ក្រោមកៅអីផងដែរ។

    Honda Ruckus បានប្រើប្រាស់ម៉ាស៊ីនសាំង SOHC ចំណុះ ៤៩សេសេ ទំហំ ១ស៊ីទ្បាំង, ប្រព័ន្ធស្អំប្រេង Liquid-Cooled, ផលិតកម្លាំង ១១សេះ និងកម្លាំងរមួល ១១,៩ ញ៉ូតុនម៉ែត្រ អាចបង្កើតល្បឿន​អតិបរមា ៤៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ និងភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT ។

    ខណៈដែលកម្ពស់ពីដីដល់កែប ៧៣៥មម, ទម្ងន់ស្រាល ៨៨ គីទ្បូក្រាម និងធុងផ្ទុកសាំងបានចំណុះរហូតដល់ ៥ លីត្រ ជាមួយនឹងសំបកកង់ធំងាយស្រួលជិះធ្វើដំណើរបានទ្បើងប្រសើរទាំងផ្លូវធម្មតា និងផ្លូវពិបាក។

    បន្ថែមពីនេះម៉ូតូ Honda Ruckus ក៏បានបំពាក់ផ្នែក​ខាង​ក្រោយ​ជាបូមប្រភេទ Single Shock  និងខាងមុខ Twin-Downtube fork  ប្រភេទហ្វ្រាំងឌីសខាងមុខ និងហ្វ្រាំងតាំបួនៅខាងក្រោយ ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ១២០/៩០-១០ និងក្រោយទំហំ ១៣០/៩០-១០ ជាដើម៕

    សម្រាប់ម៉ូតូ Honda Ruckus ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter មិនទាន់មានព័ត៌មានណាបង្ហាញអំពីតម្លៃនៅទ្បើយទេសម្រាប់ទីផ្សារនៅក្នុងតំបន់អឹរ៉ុប និងសហរដ្ឋអាមេរិក៕

    Honda
    Share. Facebook Telegram WhatsApp
    Previous Articleក្រុមហ៊ុនផលិតប្រេងដ៏ធំមួយរបស់រុស្ស៊ី បានដកខ្លួនចេញអាល្លឺម៉ង់
    Next Article តម្លៃផ្លែខ្នុរនៅតំបន់ដីសណ្តទន្លេមេគង្គធ្លាក់ចុះមួយគីឡូ តម្លៃមិនបាន ១ដុល្លារ

    Related Posts

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read

    អាមេរិក បង្ហាញការវិនិយោគថ្មីចំនួន ២ ពាន់លានដុល្លាររបស់ខ្លួន ត្រៀមបង្កើតម៉ាសុីនថ្មី សម្រាប់យន្តហោះទម្លាក់គ្រាប់បែក B-52 Bomber!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.