[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់ទី១ ពិភពលោក Telsa នឹងសាងសង់រោងចក្រ Giga ដើម្បីផលិតរថយន្ត ៥០ ម៉ឺនគ្រឿងក្នុង ១ ឆ្នាំ នៅក្នុងប្រទេសអាឡឺម៉ង់។
សម្រាប់ Gigafactory របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla មានទីតាំងនៅ Guenheide ជិតទីក្រុង Berlin ដែលរោងចក្រនេះត្រូវបានពន្យារពេលជាច្រើនខែមកហើយ។
លោក Elon Musk បានបង្ហាញខ្លួនដើម្បីស្វាគមន៍អតិថិជនដំបូងជាង ៣០ នាក់ និងក្រុមគ្រួសាររបស់ពួកគេ ដែលជាកន្លែងត្រូវបានផ្តល់ឱកាសឱ្យមើលរថយន្តទាំងនោះចេញពីខ្សែសង្វាក់ផលិតកម្មជាលើកដំបូង។ បន្ថែមពីនេះ Elon Musk បាននិយាយថា “នេះគឺជាថ្ងៃដ៏អស្ចារ្យសម្រាប់រោងចក្រនេះ និងជំហានមួយទៀតឆ្ពោះទៅរកអនាគតប្រកបដោយនិរន្តរភាព”។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានបញ្ជាក់ថាវានឹងក្លាយក្តីស្រម៉ៃពិតជាមួយនឹងការផលិតរថយន្តបានជាង ៥០ ម៉ឺនគ្រឿង និងផលិតអាគុយ ៥០ GWh ក្នុងមួយឆ្នាំ ដែលវានឹងក្លាយជារោងចក្ររថយន្តអគ្គិសនី ដ៏ធំបំផុតនៅក្នុងប្រទេសអាល្លឺម៉ង់។
ខណៈដែលបច្ចុប្បន្ននេះក្រុមហ៊ុន Tesla មានបុគ្គលិកត្រឹមតែ ៣ ៥០០ នាក់ប៉ុណ្ណោះនៃចំនួនសរុបដែលរំពឹងទុកចំនួនប្រហែល ១២ ០០០ នាក់ដែលវានឹងបន្តជ្រើសរើសបន្ថែមទៀតនៅក្នុងពេលអនាគត។
សូមបញ្ជាក់ថា Elon Musk រាំនៅ Gigafactory ក្នុងទីក្រុងប៊ែកឡាំង ខណៈពេលកំពុងចែកចាយ Tesla Model Y ចេញពីជួរដំឡើងនៅរោងចក្រអឺរ៉ុបដំបូងគេ៕