យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តម្លៃប្រេងឆៅ Brent ដែលជាតម្លៃគោលសកល បានធ្លាក់ចុះក្រោម ១០០ដុល្លារ ក្នុងមួយបារ៉ែលជាលើកដំបូង ចាប់តាំងពីដើមខែមីនា។
ទោះបីជាយ៉ាងណាក៏ដោយ តម្លៃប្រេងឥន្ធនៈបានឡើងដល់កម្រិតខ្ពស់មួយទៀតកាលពីថ្ងៃចន្ទ ដែលមានន័យថា ជាមធ្យមសម្រាប់រថយន្តលក្ខណៈគ្រួសារមួយគ្រឿងនៅចក្រភពអង់គ្លេស ត្រូវចំណាយច្រើនជាង វាមានតម្លៃច្រើនជាង ៩០ផោន ឬ ១១៧ដុល្លារ ដើម្បីចាក់បំពេញធុងសាំងរបស់ពួកគេ។
គួរឲ្យដឹងថា តម្លៃប្រេងបានឡើងថ្លៃបន្ទាប់ពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន ដោយតម្លៃប្រេងឆៅ Brent ឡើងដល់កម្រិតខ្ពស់ជិត ១៤ឆ្នាំ នៅចំណុចមួយ។
ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ តម្លៃប្រេងឆៅបានធ្លាក់ចុះដោយសារតែកត្តាមួយចំនួន រួមទាំង ក្តីសង្ឃឹមនៃវឌ្ឍនភាពក្នុងកិច្ចចរចាបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន និងការរំពឹងទុកផងដែរថាតម្រូវការពីប្រទេសចិននឹងធូរស្រាល នៅពេលដែលករណីកូវីដ១៩ នៅទីនោះកំពុងកកើតឡើងវិញ។
សូមបញ្ជាក់ថា តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះដល់ប្រហែល ៩៨ ដុល្លារក្នុងមួយបារ៉ែល នាថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ នេះ៕