Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»មិនធម្មតា! ការនាំចេញគ្រឿងសមុទ្រវៀតណាម កើនឡើង ៥១% ដល់ ១,៥ពាន់លានដុល្លារ
    ព័ត៌មានថ្មីៗ

    មិនធម្មតា! ការនាំចេញគ្រឿងសមុទ្រវៀតណាម កើនឡើង ៥១% ដល់ ១,៥ពាន់លានដុល្លារ

    March 14, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    យោងតាមសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) បានឲ្យដឹងថា ការនាំចេញអាហារសមុទ្ររបស់វៀតណាម បានកើនឡើង ៥១ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងខែមករា ដល់ ខែកុម្ភៈ សរុបដល់ ១,៥ ពាន់លានដុល្លារ។

    ពាណិជ្ជកម្ម

    ក្នុងនោះការ​នាំ​ចេញ​ត្រី​ឆ្លាំង និង​ត្រី​ធូណា ​នាំ​មុខ​ដោយ​កំណើន ​៩៣ ​ភាគរយ និង​ ៨៣ ​ភាគរយ​ ដោយ​ប្រកាស​ចំណូលសរុប ​៣៨៤​ លាន​ដុល្លារ ​និង​ ១៥៦​ លាន​ដុល្លារ​ រៀង​ខ្លួន។ ជាមួយគ្នានេះដែរ ការនាំចេញបង្គា មឹក និង ត្រីយាវហឺ ក៏បានកើនឡើង ៤៥ ភាគរយ ផងដែរ។

    គួរឲ្យដឹងថា ទីផ្សារធំបំផុតទាំង ៥ សម្រាប់អាហារសមុទ្រវៀតណាម មាន ១១ ប្រទេសនៃដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP), សហរដ្ឋអាមេរិក, អឺរ៉ុប, ចិន និង កូរ៉េខាងត្បូង។

    មិនតែប៉ុណ្ណោះ នៅក្នុងខែកុម្ភៈតែឯង ការនាំចេញបានកើនឡើង ៦២ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់ពីបានកើនឡើង ៤៤ ភាគរយ នៅក្នុងខែមករា។

    យ៉ាងណាមិញ VASEP រំពឹងថា ការនាំចេញនឹងបន្តកើនឡើងចំពេលមានការកើនឡើងនៃតម្រូវការអាហារសមុទ្រលើពិភពលោក។ ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ចេញ​គ្រឿង​សមុទ្រ​មួយចំនួនត្រូវ​រង​គ្រោះ​ដោយសារ​ជម្លោះ​រុស្ស៊ី​ និង​អ៊ុយក្រែន។ វៀតណាម​ ជា​ប្រទេស​នាំ​ចូល​ត្រី​ធំ​បំផុតទី៣ ​របស់​រុស្ស៊ី​ កាល​ពី​ឆ្នាំ​មុន បន្ទាប់​ពី​ប្រទេស​អាហ្សង់ទីន និង​ចិន៕

    វៀតណាម
    Share. Facebook Telegram WhatsApp
    Previous ArticleElon Musk និយាយថា Tesla និង SpaceX កំពុងមើលឃើញហានិភ័យនៃអតិផរណាដ៏ធំ
    Next Article Honda បញ្ចេញម៉ូតូអូតូថ្មី រាងស្អាត និងទំនើបខ្លាំង ជាផ្លូវការ

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.