[បរទេស] ថ្មីៗនេះក្រុមហ៊ុន Mazda បានបរិច្ចាតទឹកប្រាក់ប្រមាណជាង ១ លានដុល្លារសម្រាប់ជំនួយមនុស្សធម៌ វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។
សម្រាប់ក្រុមហ៊ុន Mazda បានបរិច្ចាគទឹកប្រាក់ប្រមាណជាង ១ លានដុល្លារសហរដ្ឋអាមេរិក ទៅ UNHCR ដើម្បីជួយសង្រ្គោះជីវិតមនុស្សចាស់ និងកុមារ ដែលផ្តល់ការផ្គត់ផ្គង់ចាំបាច់ នឹងគាំទ្រសកម្មភាពសង្គ្រោះបន្ទាន់ដែលកំពុងបន្ត ហើយត្រៀមខ្លួនរួចរាល់ក្នុងការបរិច្ចាគតាមតម្រូវការជាដើម។
លើសពីនេះការស្នើសុំបរិច្ចាគពីបុគ្គលិក Mazda Group នៅជុំវិញពិភពលោកដើម្បីគាំទ្រសកម្មភាពមូលដ្ឋាន ដូចជាជំនួយជនភៀសខ្លួននៅអឺរ៉ុប ដែលត្រូវបានស្ម័គ្រចិត្តដោយបុគ្គលិកនៃក្រុមហ៊ុន Mazda Europe និង Mazda Poland ជាដើម។
គួររំលឹកផងដែរថាមានក្រុមហ៊ុនផលិតរថយន្តជាច្រើនដូចជា Mercedes-Ben, Stellantis និង Ford និងផ្សេងៗទៀតក៏បានបរិច្ចាគមូលនិធិសម្រាប់ការសង្គ្រោះអ៊ុយក្រែន និងផ្អាកការនាំចូល ឬផលិតរថយន្ត នៅក្នុងប្រទេសរុស្ស៊ីដោយសារតែបញ្ហានេះ។ សូមបញ្ជាក់ថាការលុកលុយពីសំណាក់ប្រទេសរុស្ស៊ី ទៅលើអ៊ុយក្រែន កាន់តែអូសបន្លាយអស់រយៈពេល ១៦ ថ្ងៃមកនេះ៕