Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ម៉ូតូអគ្គិសនីចិន LVNENG S6 សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ១២០ គ.ម
    ព័ត៌មានថ្មីៗ

    ម៉ូតូអគ្គិសនីចិន LVNENG S6 សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ១២០ គ.ម

    March 11, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូ LVNENG បានធ្វើការបញ្ចេញនូវម៉ូឌែល S6 ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ប្រភេទ scooter ជាមួយនឹងការសាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ១២០ គីទ្បូម៉ែត្រ តម្លៃចាប់ពី ៦ ២១១ ដុល្លារ សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន។

    ពាណិជ្ជកម្ម

    សម្រាប់ម៉ូតូអគ្គិសនី LVNENG S6 មានទំហំសរុបប្រវែង ១ ៨៥៤មម, ទទឹង ៧០០មម, កម្ពស់ ១ ១១៣មម, ទម្ងន់ ៨៤,‌១ គម និងប្រវែងគម្លាតកង់មុខក្រោយ ៧១០ មម។

    ម៉ូតូអគ្គិសនី LVNENG S6 ទទួលបានឌីហ្សាញទ្បើងបែប Classic ដែលរូបរាងស្រដៀងគ្នាទៅនឹង Vespa ដោយចង្កៀងមុខ-ក្រោយប្រភេទ LED, កុងទ័រឌីជីថល LCD, រន្ធសាក USB ឬទូរស័ព្ទ និងប្រព័ន្ធ Keyless booting ជាដើម។

    ចំពោះថាមពលនៃម៉ូតូអគ្គិសនី LVNENG S6 បានបំពាក់នូវម៉ាស៊ីន Bosch និងម៉ូទ័រអគ្គិសនី ៤ គីទ្បូវ៉ាត់ ដែលមានល្បឿនអតិបរមា ៧៥គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង។ ខណៈដែលការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ១២០ គីទ្បូម៉ែត្រ និងសាកភ្លើងពេញម្តងចំណាយពេលប្រហែល ៣ ម៉ោង ៣០ នាទីតែប៉ុណ្ណោះ៕

    Share. Facebook Telegram WhatsApp
    Previous Articleរូបថតដើរលើភពព្រះច័ន្ទដើម ដាក់លក់ដេញថ្លៃ បានក្នុងតម្លៃ ៧៧០០ ដុល្លារ
    Next Article Lada ផ្អាកផលិតកម្មនៅរុស្ស៊ី ​ដោយសារកង្វះខាតការផ្គត់ផ្គង់ បន្ទាប់ពីរុស្សីត្រូវបានកាត់ផ្តាច់ពីពាណិជ្ជកម្មពិភពលោក

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.