ផ្នែកហ្គេមរបស់ក្រុមហ៊ុន Sony Group និង ក្រុមហ៊ុន Nintendo បាននិយាយថា ពួកគេបានផ្អាកការនាំចេញផ្នែកទន់ (software) និងផ្នែករឹង (hardware) ទៅកាន់ប្រទេសរុស្ស៊ីហើយ បន្ទាប់ពីការលុកលុយរបស់វាលើអ៊ុយក្រែន។
ក្រុមហ៊ុន Sony Interactive Entertainment ដែលផលិតម៉ាស៊ីនហ្គេម PlayStation 5 បាននិយាយថា ខ្លួនបានផ្អាកការចេញហ្គេមប្រណាំង Gran Turismo 7 និងប្រតិបត្តិការរបស់ PlayStation Store នៅក្នុងប្រទេសរុស្ស៊ី។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Sony Group ក៏បានប្រកាសថា ខ្លួនបានបរិច្ចាគប្រាក់ចំនួន ២លានដុល្លារអាមេរិក ដល់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន និងសង្គ្រោះកុមារ “ដើម្បីគាំទ្រជនរងគ្រោះនៃសោកនាដកម្មនេះ” ទៀតផង។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Nintendo ក៏បាននិយាយថា ខ្លួនកំពុងផ្អាកការដឹកជញ្ជូនផលិតផលទាំងអស់ទៅកាន់ប្រទេសរុស្ស៊ី។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងក្យូតូខាងលើ ក៏បានបន្ថែមថា ខ្លួនបានពន្យាពេលចេញហ្គេម Advance Wars 1+2: Re-Boot Camp ដែលគ្រោងនឹងចាប់ផ្តើមនៅលើម៉ាស៊ីន Switch របស់ខ្លួននៅថ្ងៃទី ៨ ខែមេសាទៀតផង៕