Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Honda ADV 160 ជាមួយនឹងការបំពាក់ម៉ាស៊ីន និងប្រព័ន្ធសុវត្ថិភាពថ្មី ស្រដៀងទៅនឹង PCX ឬ Click
    ព័ត៌មានថ្មីៗ

    Honda ADV 160 ជាមួយនឹងការបំពាក់ម៉ាស៊ីន និងប្រព័ន្ធសុវត្ថិភាពថ្មី ស្រដៀងទៅនឹង PCX ឬ Click

    March 10, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូ Honda បានធ្វើការបញ្ចេញនូវម៉ូឌែល ADV 160 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ជាមួយនឹងការបំពាក់ម៉ាស៊ីន និងប្រព័ន្ធសុវត្ថិភាពថ្មី ស្រដៀងគ្នាទៅនឹង Honda PCX 160 ឬ Click 160 ដែលបានដាក់បង្ហាញនូវនៅក្នុងព្រឹត្តិការណ៍ EICMA Show 2021 កាលពីពេលកន្លងទៅ នឹងត្រៀមបង្ហាញខ្លួនក្នុងប្រទេសថៃឆាប់ៗនេះ។

    ពាណិជ្ជកម្ម

    ការឌីហ្សាញនៃម៉ូតូ Honda Click 160 ទទួលបានរចនាទ្បើងជាមួយរូបរាងថ្មីកាន់តែស្ព័រ ដោយបានបំពាក់មកជាមួយនឹងចង្កៀងប្រភេទ LED, កុងទ័រឌីជីថលប្រភេទ LCD, រន្ធសាកប្រភេទ USB និង Smart key, ប្រព័ន្ធ HSTC anti-trolling ការតភ្ជាប់ RoadSnyc ទៅកាន់ស្មាតហ្វូនក៏ត្រូវបានរួមបញ្ចូល និងប្រអប់ដាក់ឥវ៉ាន់ក្រោមកៅអីមានទំហំធំអាចដាក់បានច្រើនផងដែរ។

    ខណៈដែលថាមពលម៉ាស៊ីននៃម៉ូតូ Honda ADV 160 ប្រើប្រាស់ម៉ាស៊ីនសាំង eSP+ ទំហំ ១ស៊ីទ្បាំង ចំណុះ ១៤៩សេសេ ឬ ១៥៧សេសេ ផលិតកម្លាំង ១៥,៨សេះ និងកម្លាំងរមួល ១៥ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT។


    ម៉ូតូ Honda ADV 160 ស្រដៀងទៅនឹង PCX 160 និង Click 160 ដោយវាបានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ជាមួយនឹងប្រព័ន្ធ HSTC ដើម្បីការពារការលំនឹងកង់នៅពេលបើកបរ ជាមួយនឹងទំនុកចិត្តជាមួយឌីសហ្វ្រាំងខាងមុខ បន្ថែមជាមួយប្រព័ន្ធហ្រ្វាំង ABS នៅខាងក្រោយផងដែរ។ យ៉ាងណាមិញចំពោះ Honda ADV 160 មិនទាន់មានព័ត៌មានណាមួយបានបង្ហាញអំពីតម្លៃនៅទ្បើយទេសម្រាប់ទីផ្សារក្នុងប្រទេសថៃ៕

    Honda
    Share. Facebook Telegram WhatsApp
    Previous Articleប្រសើរណាស់! អគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យាពេលអនុវត្តពន្ធលើចំណេញមូលធន ២ឆ្នាំទៀត
    Next Article អស់ពីអ៊ីនធឺណិត ខោអាវ អាហារ-ភេសជ្ជៈ ឥឡូវសូម្បីតែ Sony និង Nintendo ក៏លែងដឹកម៉ាស៊ីនហ្គេម ទៅលក់ឲ្យរុស្ស៊ីដែរ

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.