ក្រុមហ៊ុន Visa, Mastercard និង American Express បានប្រកាសថា ពួកគេនឹងផ្អាកប្រតិបត្តិការទាំងអស់នៅក្នុងប្រទេសរុស្ស៊ី ដើម្បីតវ៉ាចំពោះការលុកលុយរបស់ប្រទេសនេះលើអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ធនាគារធំៗរបស់រុស្ស៊ី បានបន្ទាបបន្ថោកផលប៉ះពាល់នេះថា នឹងកើតមានលើអ្នកប្រើប្រាស់ច្រើនជាង។
គួរឲ្យដឹងថា អ្នកទិញទំនិញនឹងនៅតែអាចប្រើកាតសម្រាប់ការទិញនៅក្នុងប្រទេសរុស្ស៊ីបាន រហូតដល់ពួកគេឈានដល់កាលបរិច្ឆេទផុតកំណត់របស់ពួកគេ។
ដោយឡែក កាត Visa, Mastercard ឬ American Express ដែលចេញនៅក្រៅប្រទេស នឹងលែងដំណើរការនៅហាង ឬម៉ាស៊ីន ATM ក្នុងប្រទេសរុស្ស៊ីទៀតហើយ។ អតិថិជននឹងមិនអាចប្រើកាតរុស្ស៊ីរបស់ពួកគេនៅបរទេស ឬសម្រាប់ការទូទាត់អន្តរជាតិ តាមអ៊ីនធឺណិតបានទៀតនោះទេ។
សូមបញ្ជាក់ថា Visa និង Mastercard តែឯង គ្រប់គ្រងប្រហែល ៩០% នៃការទូទាត់ឥណទាន និងឥណពន្ធ នៅលើពិភពលោក នៅខាងក្រៅប្រទេសចិន៕