[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូ Yamaha បានបញ្ចេញនូវស៊េរីម៉ូឌែល XMAX 300 ឆ្នាំ ២០២២ ប្រភេទ Scooter បែបស្ព័រ ជាមួយការបំពាក់នូវប្រព័ន្ធសុវត្ថិភាពទំនើបថ្មី និងកម្លាំងខ្លាំង សម្រាប់ទីផ្សារនៅតៃវ៉ាន់។
ចំពោះឌីហ្សាញនៃម៉ូតូ Yamaha XMAX 300 ទទួលបានការឌីហ្សាញបែបស្ព័រដោយបំពាក់មកជាមួយចង្កៀងមុខ-ក្រោយប្រភេទ LED ជាមួយនឹងភ្លើងជួយបំភ្លឺពេលថ្ងៃ DRL , កុងទ័រឌីជីថល, រន្ធសាកប្រភេទ USB ជាមួយទូរស័ព្ទ,Smart key, កន្លែងផ្ទុកឥវ៉ាន់ក្រោមកៅអីអាចដាក់មួកសុវត្ថិភាពបាន ២ និងផ្សេងៗជាដើម។
ហើយម៉ូតូ Yamaha XMAX 300 ក៏បានបំពាក់ប្រព័ន្ធកាន់តែទំនើបខ្លាំងភ្ជាប់មកជាមួយនឹង ប្រព័ន្ធ TCS ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយហានិភ័យនៃការរអិលកង់ក្រោយគ្រប់ស្ថានភាពផ្លូវនៅពេលបង្កើនល្បឿន និងស្តង់ដាកមកនូវប្រព័ន្ធហ្វាំ្រង ABS និងហ្វ្រាំងឌីសនៅខាងមុខ និងខាងក្រោយដែលធ្វើអោយការគ្រប់គ្រងហ្វ្រាំងកាន់តែមានអានុភាព។
ដោយទ្បែកថាមពលនៃម៉ូតូ Yamaha XMAX 300 ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២៩២សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង liquid-cooling ផលិតកម្លាំង ២៨សេះ និងកម្លាំង ២៩ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ V-Belt ដែលអាចបង្កើតកម្លាំងអតិបរមា ១៤០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង ។
សម្រាប់ទីផ្សារនៅតៃវ៉ាន់ម៉ូតូ Yamaha XMAX 300 មានជម្រើស ៥ ពណ៍ ដូចជា Light Grey, Matte Black, Red, Dark Gray និង Dark Blue ជាមួយនឹងតម្លៃ ៥ ២៧០ ដុល្លារសហរដ្ឋអាមេរិក៕