រដ្ឋាភិបាលអ៊ុយក្រែនបាននិយាយថា ខ្លួននឹងចេញលក់ NFT ដើម្បីផ្តល់មូលនិធិដល់យោធារបស់ខ្លួន ខណៈដែលពួកគេការពារប្រទេសប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ការប្រកាសរបស់ឧបនាយករដ្ឋមន្ត្រី Mykhailo Fedorov ធ្វើឡើងក្នុងសប្តាហ៍តែមួយ ស្របពេលដែលប្រទេសនេះបានរៃអង្គាសប្រាក់បានច្រើនជាង ២០០ លានផោន ពីការលក់មូលបត្របំណុលសង្គ្រាម។
គួរឲ្យដឹងថា មូលបត្របំណុល គឺជាវិធីមួយក្នុងចំណោមវិធីជាច្រើនដែលអ៊ុយក្រែនកំពុងប្រើ ដើម្បីប្រមូលមូលនិធិ។ រដ្ឋាភិបាលក៏កំពុងពិភាក្សាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក ជុំវិញជំនួយសង្គ្រោះបន្ទាន់ផងដែរ។
នៅក្នុងសារលើបណ្តាញសង្គម Tweeter លោក Fedorov បាននិយាយថា NFT នឹងត្រូវបានដាក់ចេញលក់ “ឆាប់ៗនេះ” ។ លោកបានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ លោកមិនមានគម្រោងលក់ fungible tokens នោះទេ ដែលឧទាហារណ៍ដូចជារូបិយប័ណ្ណគ្រីបតូ ជាដើម៕