ក្រុមហ៊ុនប្តូររូបិយប័ណ្ណគ្រីបតូដ៏ធំ Binance នឹងធ្វើការវិនិយោគលុយចំនួន ២០០ លានដុល្លារ នៅក្នុងទស្សនាវដ្តី Forbes។
ការវិនិយោគដោយក្រុមហ៊ុន Binance ដែលជាអ្នកប្តូររូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោក បើគិតតាមរយៈបរិមាណជួញដូរនឹងលុយចំនួន ២០០លានដុល្លារ ក្នុងការប្តេជ្ញាចិត្តពីវិនិយោគិនដែលបានប្រកាសរួចហើយដោយ Forbes និង Binance។
យ៉ាងណាមិញ ក្រុមហ៊ុន Forbes និង Binance បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងបិទនៅចុងខែមីនាខាងមុខនេះតែម្តង។
ក្នុងនោះ ក្រុមហ៊ុន Forbes បាននិយាយថា “ប្រតិបត្តិការជាមួយ Binance ត្រូវបានគេរំពឹងថា នឹងជួយ Forbes បង្កើនតម្លៃម៉ាកយីហោ និងសហគ្រាសរបស់ខ្លួនជាមិនខាន”៕