កាសែត The New York Times បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានទិញយកហ្គេមរៀបពាក្យ Wordle ដែលមានមនុស្សរាប់លាននាក់លេង ត្រឹមរយៈពេលតែ ៤ខែ បន្ទាប់ពីហ្គេមនេះបានផ្ទុះឡើងនៅលើអ៊ីនធឺណិត ក្នុង “តម្លៃដែលមិនបានបង្ហាញ ចំនួន ៧ខ្ទង់” ។
បង្កើតឡើងដោយវិស្វករ Josh Wardle ហ្គេមនេះមានតែការទាយពាក្យ ៥ ក្នុងមួយថ្ងៃ ចំនួន ៦ ជួរប៉ុណ្ណោះ។
យោងតាមកាសែត The New York Times បានឲ្យដឹងថា ហ្គេមដែលត្រូវបានដាក់ឲ្យដំណើរការក្នុងខែតុលាខាងលើ មានអ្នកលេងតែ ៩០ នាក់ប៉ុណ្ណោះ នៅដើមខែវិច្ឆិកា។
ដោយឡែក គិតត្រឹមដើមខែមករា វាមានអ្នកលេងច្រើនជាង ៣០០ ០០០នាក់ ហើយឥឡូវនេះ មានមនុស្សដល់រាប់លាននាក់បានលេងវាជារៀងរាល់ថ្ងៃ ដែលជំរុញដោយផ្នែកមួយដោយភាពងាយស្រួលនៃការចែករំលែកលទ្ធផល ដោយមិនមានការរំខាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
លោក Jonathan Knight អ្នកគ្រប់គ្រងទូទៅនៃកាសែត The New York Times Games បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ហ្គេមនេះបានធ្វើនូវអ្វីដែលហ្គេមមួយចំនួនបានធ្វើ… វាបានចាប់យកការស្រមើលស្រមៃរួមរបស់យើង និងនាំយើងទាំងអស់គ្នាឲ្យកាន់តែជិតស្និទ្ធជាមួយគ្នា”៕