ការដោះស្រាយញ្ហាផ្លាស្ទីក គឺជាជំហានដ៏ចម្បងក្នុងដំណើរឆ្ពោះទៅកាន់ការគ្រប់គ្រងកាកសំណល់ នៅរាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូលឲ្យមានរបៀបរៀបរយព្រមទាំងធានាបាននូវសោភ័ណ្ឌភាពទីក្រុង។
បើយោងទៅតាមរបាយការណ៍របស់កម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាតិជាតិ ហៅកាត់ថា UNDP ដែលចេញផ្សាយកាលពីចុងឆ្នាំ២០១៩ នៅភ្នំពេញតែឯង ថង់ផ្លាស្ទីកប្រមាណជា១០លានថង់ ត្រូវបានប្រើប្រាស់ជាប្រចាំថ្ងៃ។ ហេតុនេះ រាជធានីភ្នំពេញ កំពុងតែជួបប្រទះនឹងបញ្ហាប្រឈមដ៏ធំ ក្នុងការគ្រប់គ្រងកាកសំណល់ ដោយសារតែការកើនឡើងអត្រាប្រជាជនយ៉ាងឆាប់រហ័ស។
ដោយយល់ឃើញថា បញ្ហានេះ គួរតែមានការសហការគ្នាទាំងក្រុមហ៊ុនឯកជន រដ្ឋ និងសាធារណៈជនទូទៅ ក៏ដូចជាដើម្បីចូលរួមជាមួយនឹងសាលារាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងកាកសំណល់ foodpanda បច្ចុប្បន្ន បានផ្តួចផ្តើមឲ្យមានការគ្រប់គ្រងកាកសំណល់ តាមរយៈការនាំយកធុងសំរាម ទៅចែកជូនរដ្ឋបាលខណ្ឌទាំងអស់ទូទាំងរាធានីភ្នំពេញ។
គិតត្រឹមខែមករានេះ foodpanda បានផ្តល់ជូនធុងសម្រាមដល់ខណ្ខចំនួន១៤ លើសង្កាត់១០៤ ក្នុងរាជធានីភ្នំពេញ ។ ធុងសម្រាមនេះដែរជាប្រភេទធុងដែលមានបីថត ងាយស្រួលបែងចែកកាកសំណល់តាមប្រភេទនីមួយៗដូចជា សំណល់ផ្លាស្ទិក សំណល់គ្រោះថ្នាក់ និង សំណល់សរីរាង្គ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការផ្តល់ជូនសម្ភារៈបរិក្ខា ដូចជា អាល់កុល ម៉ាស និងការផ្តល់ជូនជាអាហារ ដល់វីរជនជួរមុខតាមមន្ទីរពេទ្យ និងស្ថាប័ណ្ណនានាដែលបានបន្តបេសកកម្មប្រយុទ្ធប្រឆាំងការរីករាលដាលនៃចំងឺកូវីដ១៩ ផងដែរ ។
អ្នកតំណាងឲ្យក្រុមហ៊ុន foodpanda បានឲ្យដឹងថា៖ «មូលហេតុដែលយើងផ្តួចផ្តើមឲ្យមានការគ្រប់គ្រងកាកសំណល់ ពីព្រោះយើងចង់បង្កើតឲ្យមានការយល់ដឹងជាសកល ហើយយើងចង់បំផុសសកម្មភាពនេះក្នុងសហគមន៍ ក៏ដូចជាផ្តល់ភាពងាយស្រួល និងប្រកាន់ខ្ជាប់នូវគោលការណ៍គ្រប់គ្រងកាកសំណល់រឹងដើម្បីសហគមន៍ស្អាត និងមានអនាម័យ។ ក្នុងនាមជាក្រុមហ៊ុនដឹកជញ្ជូនអាហារ ការផ្តោតលើបរិស្ថានស្អាត និងការគ្រប់គ្រងកាកសំណល់តែងតែជាបេសកកម្មស្នូលជានិច្ចរបស់ក្រុមហ៊ុន»។
អ្វីដែលកានតែពិសេសនោះគឺក្រុមហ៊ុនប្តេជ្ញាចិត្តបន្តបេសកកម្មក្នុងការចូលរួមលើកស្ទួយការយល់ដឹងអំពីការការពារបរិស្ថាន និងការចូលរួមប្រយុទ្ធប្រឆាំងការរីករាលនៃជំងឺកូវីដ១៩តាមរយៈការបន្តសកម្មភាពមនុស្សធម៍នេះទៅបណ្តាខេត្តនានាក្នុងប្រទេសបន្ថែមទៀតក្នុងឆ្នាំ២០២២នេះ។
បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាងសកម្មលើសពីអាហារ នៅស្ទើរទូទាំងប្រទេសកម្ពុជា ដែលរួមមាននៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយរៀង តាកែវ និងកោះកុង។
សូមចុច Subscribe Channel Telegram របស់ foodpanda KH៖ [https://t.me/foodpandakh] ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗជាច្រើន៕