Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ក្រុម Hacker កូរ៉េខាងជើង លួចលុយគ្រីបតូ បាន៤០០លានដុល្លារ ក្នុងឆ្នាំ២០២១
    ព័ត៌មានថ្មីៗ

    ក្រុម Hacker កូរ៉េខាងជើង លួចលុយគ្រីបតូ បាន៤០០លានដុល្លារ ក្នុងឆ្នាំ២០២១

    January 14, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    របាយការណ៍មួយបានអះអាងថា ក្រុម Hacker កូរ៉េខាងជើង បានលួចទ្រព្យសម្បត្តិឌីជីថលដែលមានតម្លៃជិត ៤០០ លានដុល្លារ នៅក្នុងការវាយប្រហារយ៉ាងហោចណាស់ ៧លើក លើវេទិការូបិយប័ណ្ណគ្រីបតូកាលពីឆ្នាំមុន។

    ពាណិជ្ជកម្ម

    ក្រុមហ៊ុនវិភាគ Blockchain មួយមានឈ្មោះថា Chainalysis បាននិយាយថា វាជាឆ្នាំជោគជ័យបំផុតមួយនៅលើកំណត់ត្រាសម្រាប់ឧក្រិដ្ឋជនតាមអ៊ីនធឺណិត នៅក្នុងរដ្ឋអាស៊ីខាងកើតនោះ។ ការវាយប្រហារនេះផ្តោតជាសំខាន់ទៅលើក្រុមហ៊ុនវិនិយោគ និងឈ្មួញកណ្តាល។

    គួរឲ្យដឹងដែរថា កូរ៉េ​ខាង​ជើង​ តែងតែ​បដិសេធ​ថា​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ណាមួយឡើយ។

    Chainalysis បាននិយាយនៅក្នុងរបាយការណ៍មួយថា “ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១ ចំនួននៃការលួចចូលរបស់កូរ៉េខាងជើង បានកើនឡើងពី ៤ ទៅ ៧ លើក ហើយតម្លៃដែលស្រង់ចេញពីការលួចចូលទាំងនេះបានកើនឡើង ៤០% ឯណោះ”។

    ក្រុមហ៊ុនខាងលើបានបន្ថែមទៀតថា ពួក Hacker បានប្រើបច្ចេកទេសមួយចំនួន រួមទាំងការបោកបញ្ឆោត ការកេងប្រវ័ញ្ចកូដ និងមេរោគ ដើម្បីឆក់យកប្រាក់ពីកាបូប “hot wallets” ហើយបន្ទាប់មកបានផ្លាស់ប្តូរពួកវាទៅក្នុងអាសយដ្ឋានដែលគ្រប់គ្រងដោយកូរ៉េខាងជើង៕

    កូរ៉េខាងជើង
    Share. Facebook Telegram WhatsApp
    Previous Article“Baby Shark” ក្លាយជាវីដេអូលើ Youtube ដំបូងគេ ដែលមានអ្នកទស្សនា ១០ពាន់លានដង
    Next Article ការនាំចេញរបស់ប្រទេសចិនកើនឡើង នៅឆ្នាំ ២០២១ ស្របពេលតម្រូវការសកលកើនឡើង

    Related Posts

    Nvidia បង្ហាញចេញនូវផែនការថ្មីរបស់ខ្លួន ត្រៀមធ្វើការទិញយកក្រុមហ៊ុន AI startup មួយនៅប្រទេសអ៊ីស្រាអែល!

    January 3, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read

    តួកគី បង្ហាញចេញនូវការហោះហើរយន្តហោះចម្បាំងគ្មានមនុស្សបើកដំបូងគេបំផុតនៅក្នុងពិភពលោក!

    January 2, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.