យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសឥណ្ឌា គ្រោងនឹងបន្តផែនការរបស់ខ្លួន ក្នុងការហាមឃាត់រូបិយប័ណ្ណគ្រីបតូភាគច្រើន នៅក្នុងប្រទេសរបស់ខ្លួន។
គួរឲ្យដឹងថា ការហាមប្រាមខាងលើ នឹងទាក់ទងជាមួយរូបិយប័ណ្ណគ្រីបតូឯកជនទាំងអស់ ជាមួយនឹងករណីលើកលែងមួយចំនួន ដើម្បីអនុញ្ញាតឲ្យមានការផ្សព្វផ្សាយនៃបច្ចេកវិទ្យាមូលដ្ឋាន និងការប្រើប្រាស់របស់វា។
ជាមួយគ្នានេះ តម្លៃរូបិយប័ណ្ណគ្រីបតូ បានធ្លាក់ចុះនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីការសម្រេចចិត្តលើអនាគតរបស់វាត្រូវបានប្រកាស។
យោងតាមការប្រកាសរបស់រដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថា ការហាមឃាត់នេះគឺជាផ្នែកមួយនៃច្បាប់ Cryptocurrency and Regulation of Official Digital Currency Bill ដែលនឹងត្រូវបានអនុវត្តិក្នុងពេលខាងមុខ៕