ក្រុមហ៊ុន Samsung បានជ្រើសរើសទីតាំងមួយនៅជិតទីក្រុង Taylor ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក សម្រាប់រោងចក្រផលិតបន្ទះឈីបថ្មី តម្លៃ ១៧ពាន់លានដុល្លារ ស្របពេលដែលកំពុងមានការខ្វះខាតបន្ទះឈីបជាសកល។
គួរឲ្យដឹងដែរថា វាគឺជាការបណ្តាក់ទុនដ៏ធំបំផុតមិនធ្លាប់មាន របស់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចកូរ៉េខាងត្បូងខាងលើ នៅសហរដ្ឋអាមេរិក។
រោងចក្រនោះត្រូវបានគេរំពឹងថា នឹងបង្កើតការងារឧស្សាហកម្មបច្ចេកវិទ្យាចំនួន ២ ០០០ ដោយការសាងសង់នឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយតែម្តង។
យ៉ាងណាមិញ ក្រុមហ៊ុន Samsung ក៏ដូចជាគូប្រជែងជាច្រើនរបស់ខ្លួន កំពុងប្រជែងគ្នាពង្រីកការផលិតបន្ទះឈីបនៅក្នុងសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល៕