យោងតាមសារព័ត៌មាន Verge បានរាយការណ៍នៅថ្ងៃអង្គារទី ១៩ ខែតុលានេះថា ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook កំពុងមានគម្រោងផ្លាស់ប្តូរឈ្មោះរបស់ខ្លួនថ្មី នៅសប្តាហ៍ក្រោយ។
នាយកប្រតិបត្តិ Facebook លោក Mark Zuckerberg គ្រោងនឹងនិយាយអំពីការផ្លាស់ប្តូរឈ្មោះថ្មីនេះ នៅក្នុងសន្និសីទប្រចាំឆ្នាំរបស់ក្រុមហ៊ុន នៅថ្ងៃទី ២៨ ខែតុលា ប៉ុន្តែវាអាចត្រូវបានបង្ហាញឲ្យឃើញឆាប់ជាងនេះ។ នេះបើយោងតាមសារព័ត៌មាន The Verge។
ទោះបីជាយ៉ាងណាក៏ដោយ ជាការឆ្លើយតប Facebook បាននិយាយថា ខ្លួនមិនធ្វើអត្ថាធិប្បាយអំពី “ពាក្យចចាមអារាម ឬការរំពឹងទុក” នោះទេ។
គួរឲ្យដឹងថា ព័ត៌មាននេះបានកើតឡើងនៅពេលដែលក្រុមហ៊ុន Facebook កំពុងប្រឈមមុខនឹងការត្រួតពិនិត្យពីរដ្ឋាភិបាលអាមេរិកកាន់តែខ្លាំងឡើង អំពីការអនុវត្តអាជីវកម្មរបស់ខ្លួន៕