Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Big C គ្រោងបង្កើនអាជីវកម្ម ដោយបើកហាងបន្ថែមទៀត នៅកម្ពុជា
    ព័ត៌មានថ្មីៗ

    Big C គ្រោងបង្កើនអាជីវកម្ម ដោយបើកហាងបន្ថែមទៀត នៅកម្ពុជា

    September 11, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Big C Supercenter Plc គ្រោងនឹងបង្កើនការវិនិយោគ ដើម្បីពង្រីកអាជីវកម្មលក់រាយរបស់ខ្លួននៅកម្ពុជា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ។

    ពាណិជ្ជកម្ម

    លោក Gary Hardy ប្រធានផ្នែកប្រតិបត្តិការក្រុមហ៊ុនខាងលើ បានមានប្រសាសន៍ថា “ជាមួយនឹងផែនការ ៥ ឆ្នាំរបស់យើង គឺយើងមានបំណងក្លាយជាអ្នកលក់រាយលេខ ១ នៅកម្ពុជា ទាក់ទងនឹងតម្លៃ ទំហំ និងការយល់ឃើញក្នុងចំណោមអតិថិជនកម្ពុជា”។

    លោក Hardy បានឲ្យដឹងទៀតថា ក្រុមហ៊ុនគ្រោងនឹងបើកហាង Big C រាប់រយកន្លែងនៅក្នុងទំហំ និងទម្រង់ខុសៗគ្នា នៅក្នុងទីក្រុងភ្នំពេញ និងទីក្រុងធំៗផ្សេងទៀត ដូចជា សៀមរាប និងបាត់ដំបង ជាដើម។

    គួរឲ្យដឹងថា ទម្រង់ហាងទាំងនោះរួមមាន hypermarket, supermarkets និង Mini Big C ផងដែរ។

    ខណៈពេលដែលតួលេខវិនិយោគពិតប្រាកដមិនត្រូវបានបង្ហាញនោះ លោក Hardy បានបន្ថែមថា ការពង្រីកនេះនឹងមានតាមរយៈហាងដែលខ្លួនជាម្ចាស់ ទោះបីជាសក្តានុពលនៃគំរូយីហោហ្វ្រេនឆាយ អាចត្រូវបានធ្វើឡើងនាពេលអនាគតក៏ដោយ។

    សូមបញ្ជាក់ឲ្យដឹងដែរថា ក្រុមហ៊ុន Big C Supercenter Plc បានពង្រីកអាជីវកម្មលក់រាយរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដោយបើកផ្សារទំនើប Big C ដំបូងបង្អស់នៅទីក្រុងប៉ោយប៉ែត កាលពីប៉ុន្មានឆ្នាំមុន។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ Big C បានបើកហាង Mini Big C ដំបូងរបស់ខ្លួននៅម្តុំផ្សារដេប៉ូ ក្នុងរាជធានីភ្នំពេញ ទៀតផង៕

    Big C កម្ពុជា
    Share. Facebook Telegram WhatsApp
    Previous Articleក្រុមហ៊ុនឥណ្ឌា Tata Motors រំពឹងថាឡានអគ្គិសនីនឹងមានចំនួន ២៥ ភាគរយ នៃការលក់របស់ខ្លួននៅឥណ្ឌា ត្រឹមឆ្នាំ ២០២៦
    Next Article អ្នកដែលមានចំនួនអ្នក Follower ច្រើនជាងគេនៅលើ Instagram ទាំង ១០រូប

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.