Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»រុស្ស៊ី នឹងសាកល្បងតាក់ស៊ីបើកបរដោយខ្លួនឯង នៅទីក្រុងម៉ូស្គូ នៅឆ្នាំនេះ
    ព័ត៌មានថ្មីៗ

    រុស្ស៊ី នឹងសាកល្បងតាក់ស៊ីបើកបរដោយខ្លួនឯង នៅទីក្រុងម៉ូស្គូ នៅឆ្នាំនេះ

    September 10, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរុស្ស៊ី Yandex នឹងដាក់ដំណើរការសាកល្បងតាក់ស៊ីកបើកបរដោយខ្លួនឯង នៅក្នុងទីក្រុងម៉ូស្គូ នៅឆ្នាំ ២០២១ នេះតែម្តង។

    ពាណិជ្ជកម្ម

    ក្រុមហ៊ុន Yandex ដែលប្រតិបត្តិការសេវាកម្មជាច្រើន ចាប់តាំងពី online search រហូតដល់ ការដឹកជញ្ជូនអាហារនោះ បាននិងកំពុងសាកល្បងបច្ចេកវិទ្យាបើកបរដោយខ្លួនឯង អស់រយៈពេលជាង ៣ឆ្នាំមកហើយ នៅប្រទេសរុស្ស៊ី អ៊ីស្រាអែល និងសហរដ្ឋអាមេរិក។

    Yandex បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តាក់ស៊ីបើកបរដោយខ្លួនឯង Robotaxisនឹងមានតាមរយៈកម្មវិធី Yandex.Go របស់ក្រុមហ៊ុន នៅក្នុងស្រុកមួយ នៃទីក្រុងម៉ូស្គូ សម្រាប់អតិថិជនជាក់លាក់មួយចំនួន។

    ក្រុមហ៊ុនបាននិយាយថា “ការបើកដំណើរការនៅស្រុក Yasenevo គឺជាដំណាក់កាលដំបូងនៃគម្រោង Yandex ដ៏ធំ ដើម្បីបើកដំណើរការតាក់ស៊ីគ្មានមនុស្សបើក។ យូរទៅ នឹងមានរថយន្ត ចំនួនទីតាំងដែលអ្នកអាចទៅ និងទៅបាន កាន់តែច្រើន ហើយមនុស្សកាន់តែច្រើននឹងអាចជិះតាក់ស៊ីគ្មានអ្នកបើកបរនេះបាន”។

    ទោះបីជាយ៉ាងណាក៏ដោយ ច្បាប់រុស្ស៊ីមិនទាន់អនុញ្ញាតឲ្យយានយន្តគ្មានអ្នកបើកបរធ្វើដំណើរដោយគ្មានមនុស្សអង្គុយនៅកន្លែងដៃចង្កូតនៅឡើយទេ លើកលែងតែនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដូចជា ទីក្រុង Innopolis ក្នុងតំបន់ Tatarstan៕

    Yandex
    Share. Facebook Telegram WhatsApp
    Previous ArticleFacebook ចេញលក់វ៉ែនតាឆ្លាតវៃ អាចស្តាប់ចម្រៀង, លើកទូរសព្ទ និងថតរូប-វីដេអូបាន
    Next Article ក្រុមហ៊ុនឥណ្ឌា Tata Motors រំពឹងថាឡានអគ្គិសនីនឹងមានចំនួន ២៥ ភាគរយ នៃការលក់របស់ខ្លួននៅឥណ្ឌា ត្រឹមឆ្នាំ ២០២៦

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.