Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»ការលក់រថយន្ត Ford ប្រចាំត្រីមាសកើនឡើងខ្លាំង ដោយសារត្រូវការ SUV និងឡានអគ្គិសនី
    សេដ្ឋកិច្ចពិភពលោក

    ការលក់រថយន្ត Ford ប្រចាំត្រីមាសកើនឡើងខ្លាំង ដោយសារត្រូវការ SUV និងឡានអគ្គិសនី

    July 4, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិក Ford Motor Co បាននិយាយកាលពីថ្ងៃសុក្រនេះថា ការលក់រថយន្តនៅសហរដ្ឋអាមេរិករបស់ខ្លួន នៅក្នុងត្រីមាសទី ២ បានកើនឡើង ៩,៦ ភាគរយ ដល់ ៤៧៥ ៣២៧ គ្រឿង ដោយសារតែតម្រូវការរថយន្តប្រភេទ SUV និងរថយន្តអគ្គិសនីខ្លាំង នៅក្នុងខែមិថុនា។

    ពាណិជ្ជកម្ម

    ក្រុមហ៊ុននេះបានប្រកាសពីការលក់រថយន្តអគ្គិសនី និងរថយន្តកូនកាត់ Hybrid នៅសហរដ្ឋអាមេរិក ដែលមានចំនួនកើនឡើង ១១៧ ភាគរយសម្រាប់ខែមិថុនា។ ជាមួយគ្នានេះដែរ ការលក់រថយន្តប្រភេទ SUV របស់ Ford បានកើនឡើង ៣៧ ភាគរយនៅក្នុងខែមិថុនា។

    សូមបញ្ជាក់ថា ក្រុមហ៊ុន Ford បានលក់រថយន្តម៉ូដែល Mustang Mach-E របស់ខ្លួនបានចំនួន ១២ ៩៧៥ គ្រឿងក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១ នេះ។ ក្រុមហ៊ុនអាមេរិកនេះក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់លក់រថយន្តភីកអាប់អគ្គិសនី F-150 Lighting នៅឆ្នាំ ២០២២ ផងដែរ។

    គួរឲ្យដឹងដែរថា ក្រុមហ៊ុនផលិតរថយន្តនៅសហរដ្ឋអាមេរិកកំពុងទទួលបានអត្ថប្រយោជន៍ពីតម្រូវការរថយន្តខ្ពស់ នៅពេលអតិថិជនជ្រើសរើសយកការដឹកជញ្ជូនផ្ទាល់ខ្លួន ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩។ អត្រាការប្រាក់ទាប និងការលើកទឹកចិត្តរបស់រដ្ឋាភិបាល ក៏កំពុងជួយជំរុញដល់ការលក់នេះផងដែរ៕

    Ford រថយន្ត
    Share. Facebook Telegram WhatsApp
    Previous Articleសហរដ្ឋអាមេរិក៖ ឧក្រិដ្ឋកម្មជួញដូរមនុស្សដ៏ធំរបស់ម៉ាឡេស៊ី គឺការបង្ខំឲ្យកម្មករធ្វើការ
    Next Article ព្រលានយន្តហោះ Sydney Airport មានគេចង់ទិញយកក្នុងតម្លៃ ១៦,៧ ពាន់លានដុល្លារ

    Related Posts

    មកស្គាល់ផ្សារពាណិជ្ជកម្មថា្នក់ជាតិដំបូងគេ “CambodiaTrade” ដែលប្រមូលផ្តុំនូវ ផលិតផលខ្មែររាប់ពាន់មុខ!

    December 26, 20251 Min Read

    ជាលើកទី៧ កម្ពុជាបានឈ្នះពានរង្វាន់អង្ករប្រណិតល្អបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៥!

    December 17, 20251 Min Read

    វីដេអូ Baby Shark តែមួយ! ប្រែអាជីវកម្មសាមញ្ញ ឲ្យក្លាយជាក្រុមហ៊ុនមានតម្លៃ ៤០០លានដុល្លារ

    November 27, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.