ក្រុមហ៊ុនផលិតនាឡិការប្រណិត Jacob & Co.បានធ្វើការបញ្ចេញនូវនាឡិការម៉ូឌែលពិសេសមួយប្រភេទឈ្មោះថា Fast & Furious Twin Turbo ដើម្បីអបអរសាទខួបលើកទី ២០ នៃការចាក់បញ្ចាំងរឿង Fast & Furious ដែលផលិតឡើងត្រឹមចំនួន ៩គ្រឿង ដោយក្នុងមួយគ្រឿងៗមានតម្លៃ ៥៨០ ០០០ដុល្លារ។
ជាមួយតម្លៃចាប់ពី ៥៨០ ០០០ដុល្លារ នាឡិកាដ៏ប្រណិតនេះ ត្រូវបានផលិតឡើងដោយផ្អែកលើនាឡិកា Turbo របស់ក្រុមហ៊ុន ដោយបានបំពាក់ជាមួយតួរផ្នែកខាងក្រៅប្រភេទទីតាញ៉ូមពណ៌ខ្មៅ និងកាបូន, Triple-axis Tourbillon Mechanisms ចំនួនពីរ និងម៉ាស៊ីនរបស់នាឡិកាដែលផលិតឡើងយ៉ាងពិសេសពី 832 Component JCFM05 សម្រាប់ Jacob & Co. ដែលប្រើប្រាស់ជាមួយសមាសធាតុសរុប ៨៣២សមាធាតុ។
សម្រាប់រឿង Fast & Furious ជំនាន់ទី ៩ ត្រៀមចាក់ផ្សាយនៅក្នុងរោងកុននាថ្ងៃទី ២៥ មិថុនានេះ បន្ទាប់ពីពន្យាពេលពីរដងកន្លងមក៕