យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយវៀតណាមបានបង្ហាញថា ក្នុងខែឧសភា ការនាំចេញលោហ:ធាតុគ្រប់ប្រភេទរបស់វៀតណាមសម្រេចបាន ៩៨០ ០០០ តោន ដោយមានចំណូល ៨៣៣ លានដុល្លារធ្លាក់ចុះ ៤% គិតជាបរិមាណ និងកើនឡើង ៨,២% បើប្រៀបធៀបនឹងខែមុន។
ក្នុងរយៈពេល ៥ ខែនេះ ប្រទេសវៀតណាមបាននាំចេញលោហ:ធាតុគ្រប់ប្រភេទចំនួន ៤,៨៨ លានតោន ដោយមានចំណូល ៣,៦១ ពាន់លានដុល្លារកើនឡើងយ៉ាងខ្លាំង ៦១,៦% គិតជាបរិមាណ និង ១១៧% គិតជាតម្លៃក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ។
សហភាពអឺរ៉ុប, ចិន, កម្ពុជា, ម៉ាឡេស៊ី និងម៉ិកស៊ិកកូ គឺជាទីផ្សារនាំចេញធំជាងគេទាំង ៥ ដែលក្នុងនោះចិន, អឺរ៉ុប និងម៉ិកស៊ិកកូមានអត្រាកំណើនខ្ពស់ភ្លាមៗ។ ជាក់ស្តែងបរិមាណលោហ:ធាតុដែលបាននាំចេញទៅប្រទេសចិនបានកើនឡើងដល់ ១,១ លានតោន កើនឡើងទ្វេដង។ សហភាពអឺរ៉ុបមានចំនួន ៧១៣ ០០០ តោនកើនឡើង ៥ ដង។ ម៉ិកស៊ិកមានចំនួន ២៩៣ ០០០ តោនកើនឡើង ២,៥ ដង។
ទន្ទឹមនឹងនេះដែរ ការនាំចេញទៅកាន់ប្រទេសម៉ាឡេស៊ីកើនឡើងត្រឹមតែ ១២,៨% ស្មើនឹង ៣២២ ០០០ តោន។ ការនាំចេញមកកម្ពុជាបានថយចុះ ១,៥% ស្មើនឹង ៥៨៤ ០០០ តោន។
ប៉ុន្តែការនាំចូលលោហ:ធាតុចូលក្នុងប្រទេសវៀតណាមរយ:ពេល ៥,៩៧ពាន់តោន ស្មើរទឹកប្រាក់ ៤,៦៤ពាន់លានដុល្លារ កើនឡើង ៨,៣%។ ប្រទេសវៀតណាមបាននាំចូលលោហ:ធាតុពីប្រទេសជប៉ុនចំនួន ១,២លានតោន និងសហរដ្ឋអាមេរិច ៥៤ម៉ឺនតោន៕