ក្រុមហ៊ុន Nokia នឹងសាងសង់បណ្តាញទូរសព្ទចល័ត (cellular network) ដំបូងបង្អស់ នៅលើភពព្រះច័ន្ទ ដែលជាផ្នែកមួយនៃគម្រោងរបស់អង្គការ NASA ដែលមានបំណងបង្កើតវត្តមានមនុស្សប្រកបដោយនិរន្តរភាព នៅលើភពមួយនេះ។
វាគឺជាបណ្តាញ 4G ដែលក្រុមហ៊ុនអះអាងថា ជាបច្ចេកវិទ្យាដែលខ្លាំង និងអាចទុកចិត្តបាន ខណៈក្រុមហ៊ុនបានបន្ថែមថា ខ្លួនក៏នឹងដាក់ឲ្យប្រើប្រព័ន្ធ 5G នាពេលអនាគតដែរ។
ក្រុមហ៊ុន Nokia បាននិយាយថា បណ្តាញខាងលើនឹងផ្តល់ការតភ្ជាប់ សម្រាប់សកម្មភាពណាមួយដែលអវកាសយានិកត្រូវការដើម្បីអនុវត្ត រួមទាំង ការប្រើបណ្តាញសម្រាប់បញ្ជូនទិន្នន័យជីវមាត្រ (biometric data), ការគ្រប់គ្រងយាន lunar rovers, ការផ្សាយវីដេអូដែលមានគុណភាពខ្ពស់ និង ការទំនាក់ទំនងជាសំឡេង និងវីដេអូ ផងដែរ។
គួរឲ្យដឹងថា បណ្តាញនេះនឹងត្រូវសាងសង់ឡើងនៅចុងឆ្នាំ ២០២២ ហើយមនុស្សនឹងទៅដល់នៅឆ្នាំ ២០២៤ ដែលជាផ្នែកមួយនៃគម្រោង Project Artemis របស់ NASA។ គម្រោងនេះមានគោលបំណងបញ្ចូនស្ត្រីដំបូងគេបង្អស់ និងបុរស នៅលើភពព្រះច័ន្ទ នៅឆ្នាំ ២០២៤៕