ការអាប់ដេតលើប្រព័ន្ធប្រតិបត្តិការណ៍ HarmonyOS ដែលបង្កើតឡើងដោយក្រុមហ៊ុន Huaweiមានន័យថា ឥឡូវនេះវានឹងត្រូវបានតំឡើងនៅក្នុងជួរផលិតផលកាន់តែទូលំទូលាយ រួមទាំងស្មាតហ្វូនរបស់វាផងដែរ។
វានឹងចាប់ផ្តើមដាក់ឲ្យប្រើប្រាស់នៅទូទាំងទ្វីបអាស៊ី បន្ទាប់ពីព្រឹត្តិការណ៍ចាប់ផ្តើមនៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២១ នេះ។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានកាលបរិច្ឆេទសម្រាប់ការដាក់ឲ្យប្រើប្រាប់ជាសកលនៅឡើយទេ។
គួររំលឹកឲ្យដឹងថា ការហាមឃាត់ពាណិជ្ជកម្មដែលត្រូវបានដាក់ដោយសហរដ្ឋអាមេរិកកាលពីឆ្នាំមុន បានរារាំងឧបករណ៍ Huawei ទាំងអស់មិនឲ្យដំណើរការយ៉ាងពេញលេញ ជាមួយប្រព័ន្ធប្រតិបត្តិការ Android របស់ Google នោះទេ ព្រោះវាបានរារាំងការចូលប្រើកម្មវិធីសំខាន់ៗ ដូចជា Gmail ជាដើម។
ទោះយ៉ាងណាក្រុមហ៊ុន Huawei បាននិយាយថា ខ្លួនមិនបានពិចារណា Harmony ជាអ្នកជំនួសតំណែងទាំងស្រុងរបស់ប្រព័ន្ធប្រតិបត្តិការ Android ដែលមានចំនួន ៨៥,៤% នៃស្មាតហ្វូនដែលលក់ចេញនៅឆ្នាំ ២០១៩ នោះទេ៕