ក្រុមហ៊ុនស៊ីម៉ងត៍ថៃ Siam Cement Group ឬហៅកាត់ថា SCG បានរាយការណ៍ពីការកើនឡើង ៣៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងប្រាក់ចំណូលត្រីមាសទី១ ឆ្នាំ២០២១ ដល់ ៣៥៤ លានដុល្លារ ដែលភាគច្រើនត្រូវបានជំរុញដោយអាជីវកម្មវេចខ្ចប់ និងគីមី។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ SCG មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង ២០ កន្លែងនៅប្រទេសវៀតណាម រាប់បញ្ចូលទាំងវិស័យស៊ីម៉ងត៍ និងសម្ភារៈសំណង់ ផងដែរ។
គួររំលឹកឲ្យដឹងដែរថា ក្នុងត្រីមាសដំបូងនៃឆ្នាំមុន ប្រាក់ចំណូលបានធ្លាក់ចុះ ៤ ភាគរយ ដល់ចំនួន ២៦១លានដុល្លារ ខណៈពេលជំងឺកូវីដ១៩ បានវាយប្រហារទៅលើប្រទេសវៀតណាម។
យ៉ាងណាមិញ កាលពីខែកុម្ភះកន្លងទៅនេះ ក្រុមហ៊ុនខាងលើបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីទិញភាគហ៊ុនចំនួន ៧០ ភាគរយ នៅក្នុងក្រុមហ៊ុនផ្លាស្ទិច Duy Tan Plastics ដើម្បីផលិតដប និងគំរបប្លាស្ទិច ដើម្បីលក់ទៅឲ្យក្រុមហ៊ុនពហុជាតិ និងក្រុមហ៊ុនផលិតទំនិញប្រើប្រាស់រហ័ស ទៀតផង៕