ក្រសួងហិរញ្ញវត្ថុវៀតណាម បានច្រានចោលសំណើកាត់បន្ថយថ្លៃចុះបញ្ជីរថយន្តពាក់កណ្តាល ដោយនិយាយថា វាមិនចាំបាច់នៅក្នុងការកំណត់បច្ចុប្បន្ននោះទេ។
ការស្នើសុំនេះត្រូវបានធ្វើឡើងដោយសមាគមអ្នកផលិតរថយន្តវៀតណាម (Vietnam Automobile Manufacturers Association ឬហៅកាត់ថា VAMA) ដើម្បីស្វែងរកការគាំទ្រដល់ក្រុមហ៊ុនផលិតរថយន្ត ចំពេលមានជំងឺរាតត្បាតកូវីដ១៩។
ទោះយ៉ាងណា ក្រសួងហិរញ្ញវត្ថុវៀតណាម បាននិយាយថា រដ្ឋាភិបាលបានអនុវត្តវិធានការផ្សេងៗគ្នារួចទៅហើយ ដើម្បីគាំទ្រដល់អាជីវកម្ម និងប្រជាពលរដ្ឋកាលពីឆ្នាំមុន ដែលរួមមានការពន្យារពេលកំណត់នៃការបង់ពន្ធនិងថ្លៃប្រើប្រាស់ដីធ្លី និងការលើកទឹកចិត្តលើពន្ធប្រើប្រាស់ពិសេស សម្រាប់រថយន្តដែលផលិត ឬដំឡើងនៅក្នុងស្រុក ទៀតផង។
គួររំលឹកឲ្យដឹងដែរថា កាលពីឆ្នាំមុនរដ្ឋាភិបាលវៀតណាម បានផ្តល់ការបញ្ចុះតម្លៃ ៥០ ភាគរយរួចទៅហើយ លើថ្លៃចុះឈ្មោះសម្រាប់រថយន្តដែលផលិតនៅក្នុងស្រុក៕