BYD Fang Cheng Bao (FCB) Ti7 ឬ Leopard 7 កំពុងក្លាយជារ័ដ្ឋថ្មីនៅក្នុងទីផ្សាររថយន្ត SUV Plug-in Hybrid នៅចិន ដោយលក់បានលើស 50,000 គ្រឿង ក្នុងរយៈពេលត្រឹមតែ 80 ថ្ងៃ ប៉ុណ្ណោះ។ កំណត់ត្រានេះធ្វើឲ្យ Ti7 (Leopard 7) ក្លាយជា SUV PHEV ដ៏លក់លឿនបំផុតមួយរបស់ម៉ាក Fang Cheng Bao ដែលផ្អែកលើរចនាបថ Off-road មួយបញ្ជាក់ពីការប្រើនៅចិនចំពោះ SUV រចនាបថ Rugged ដែលមានចម្ងាយបើកបរដោយអគ្គិសនី (EV range) ឆ្ងាយ និងតម្លៃប្រកួតប្រជែង។
ព័ត៌មាននេះត្រូវបានចែករំលែកលើ Weibo ដោយលោក Xiong Tianbo អគ្គនាយកនៃផ្នែក Fang Cheng Bao ក្នុង BYD Group ដែលបានលើកឡើងពីកំណត់ត្រាលក់នេះ ខណៈដែល Ti7 កំពុងបន្តទទួលបានកំណើនក្នុងទីផ្សាររថយន្ត PHEV កម្រិតមធ្យម។
តម្លៃ និងជម្រើស BYD Ti7 ឬ Leopard 7 គឺបានចូលទីផ្សារចិននៅដើមខែកញ្ញា 2025 ជាមួយជម្រើសចំនួន 4៖ ជម្រើសអគ្គិសនី 135 km RWD Pro តម្លៃ 25,200 USD, ជម្រើសអគ្គិសនី 200 km RWD Max តម្លៃ 26,600 USD, ជម្រើសអគ្គិសនី 190 km AWD Max តម្លៃ 29,000 USD, និងជម្រើសអគ្គិសនី 190 km AWD Ultra តម្លៃ 30,800 USD

Leopard 7 មានទំហំប្រវែង: 4,999 mm, ទទឹង: 1,995 mm, កម្ពស់: 1,865 mm, និងគម្លាតកង់ពីមុខទៅក្រោយ: 2,920 mm វាមានសមត្ថភាព Off-road ច្រើនដូចជា៖ មុំឡើងបានដល់ 24°ដឺក្រេ, មុំចុះ 25°ដឺក្រេ និងសមត្ថភាពហែលទឹកបានជម្រៅ 600 mm Ti7(Leopard 7) ជើងក្រោមខាងមុខប្រើ Double Wishbone និងខាងក្រោយ Five-link រួមជាមួយប្រព័ន្ធថ្មីរបស់ BYD “DiSus-C” និងប្រព័ន្ធ “TSC” ដែលអាចជួយឲ្យរថយន្តបន្តបើកបាន 30 km នៅល្បឿន 80 km/h បន្ទាប់ពីកង់បែកឬផ្ទុះ។
ប្រព័ន្ធ Hybrid និងកម្លាំងរបស់ Ti7(Leopard 7) ប្រើប្រព័ន្ធ Plug-in Hybridមានម៉ាស៊ីន 1.5 Turbo កម្លាំង 115 kW (154 hp) Motor ខាងក្រោយ RWD កម្លាំង 200 kW (268 hp) ហើយបើ AWD បន្ថែម Motor ខាងមុខកម្លាំង 160 kW (215 hp)។ ចម្ងាយ បើកដោយ EV (CLTC) សម្រាប់ RWD មានចម្ងាយចន្លោះ 135 km / 200 km (ថ្មទំហំចាប់ពី 26.6 kWh និង 35.6 kWh), AWD មានចម្ងាយ 190 km (ថ្ម 35.6 kWh) ចម្ងាយបើកបរសរុប (EV + សាំង) 1,300 km ហើយសម្រាប់ AWD Ultra មានសន្ទុះពី 0–100 km/h ចាយពេល 4.5 s។ ការប្រើប្រាស់ប្រេងសាំងរបស់ Ti7(Leopard 7) គឺ 4.9 L/100 km (NEDC)
ផ្ទៃខាងក្នុងដែលជាកាប៊ីនរបស់ Leopard 7 មានអេក្រង់កណ្តាល 15.6”, អេក្រង់បង្ហាញព័ត៌មាន 12.3″, HUD 26”, អេក្រង់បញ្ចារ A/C, 2x និង BYD Pad 13” ហើយក៏មានទូទឹកកក 4.5 លីត្រ, ពន្លឺខាងក្នុង ABL, Wireless charging, ប្រព័ន្ធសម្លេង 20 គ្រាប់ ជាមួយជម្រើស AWD Ultra មានប្រព័ន្ធជំនួយបើកបរ “God’s Eye B / DiPilot 300” មាន LiDAR លើដំបូលជម្រើស Drone បំពាក់លើរថយន្ត កង់ធំ និងហ្វ្រាំងកាន់តែប្រសើរ។


យុទ្ធសាស្ត្រអន្តរជាតិក្រៅប្រទេសចិន រថយន្ត Fang Cheng Bao ទាំងអស់ including Ti7 / Tai 7 / Titanium 7 ត្រូវបានដាក់លក់ក្រោមម៉ាក Denza។ Ti7 គឺជាម៉ូឌែលទី 4 របស់ Fang Cheng Bao បន្ទាប់ពី Bao 5, Bao 8 និង Bao 3។




