Zhengzhou Nissan បានបើកដំណើរការលក់ pickup Frontier Pro ជាផ្លូវការជាផ្លូវការហើយដោយកំណត់តម្លៃពី 169,900 យ័ន (23,800 USD) ដល់ 249,900 យ័ន (35,000 USD)។ Frontier Pro (ម៉ាស៊ីនសាំង/ម៉ាស៊ូត) តម្លៃចាប់ពី 23,800–27,600 USD ហើយ Frontier Pro PHEV តម្លៃចាប់ពី 26,600–35,000 USD។ Frontier Pro ជាជំនាន់ថ្មីដែលមានសារៈសំខាន់ខ្លាំង ពីព្រោះវាជារថយន្ត Nissan ជាលើកដំបូង ដែល រចនា អភិវឌ្ឍ និងផលិតទាំងស្រុងក្នុងប្រទេសចិន ហើយនឹងលក់ទៅតាមប្រទេសជាច្រើនជុំវិញពិភពលោក។
ការរចនាបថខុសគ្នារវាងម៉ាស៊ីនធម្មតា និង PHEV សម្រាប់ Frontier Pro ម៉ាស៊ីនសាំង/ម៉ាស៊ូត រក្សាទុករចនាបថ Nissan V-Motion ដ៏ល្បីល្បាញ ដែលផ្ដល់ការមើលឃើញសាមញ្ញតែទំនើប។ ហើយ PHEV មានរចនាបថបែបអគ្គិសនីជាច្រើនជាងមុន ដែលមើលទៅទំនើប និងទាន់សម័យតាមលំនាំ EV ថ្មីៗ។ Frontier Pro មានទំហំធំប្រវែងបណ្តោយដល់ទៅ: 5520 មម, ទទឹង: 1960 មម, កម្ពស់: 1950 មម, គម្លាតកង់ពីមុខទៅក្រោយ (wheelbase): 3300 មម ផ្នែកទ្រុងក្រោយក៏មានទំហំធំដែរដោយគឺ 1520 × 1600 × 490 mm, ហើយម៉ូដែលខ្លះមានទ្វារក្រោយអគ្គិសនីផងដែរ។
ផ្នែកខាងក្នុងរថយន្តបំពាក់ដោយបច្ចេកវិទ្យាទំនើប៖ អេក្រង់ម៉ែត្រដីជីថល និងអេក្រង់គ្រប់គ្រងកណ្តាលទំហំធំ ប្រព័ន្ធសម្លេង JLA 12 គ្រាប់ និង សម្ភារៈខាងក្នុងមើលទៅទន់ និងមានគុណភាពខ្ពស់។ ម៉ាស៊ីន Frontier Pro មានជម្រើសម៉ាស៊ីនជាច្រើនដូចជា ម៉ាស៊ីនសាំង 2.0T ផលិតកម្លាំងបាន 258 hp និងកម្លាំងរមួល 400 Nm ប្រើប្រអប់លេខ Auto 8-វគ្គ។ សម្រាប់ម៉ាស៊ូត 2.3T ផលិតកម្លាំបាន 190 hp និងកម្លាំងរមួល 500 Nm ប្រអប់លេខ Auto 8-វគ្គដូចគ្នា។
ចំពោះ PHEV (Plug-in Hybrid) ប្រើម៉ាស៊ីន 1.5T + ម៉ូទ័រអគ្គិសនីខាងមុខកម្លាំងសរុប: 320 kW (429 hp) និងកម្លាំងរមួលសរុប: 800 Nm ប្រអប់លេខ 4-វគ្គ DHT អាចបើកដោយអគ្គិសនីសុទ្ធបានដល់ 135 km (CLTC) ដោយសាតែវាភ្ចាប់មកជាមួយទំហំថ្ម 33kWh ។ Zhengzhou Nissan គឺជាសហគ្រាសរួមដំបូងរបស់ Nissan សម្រាប់ផលិតរថយន្តពេញលេញនៅចិន និងជាមជ្ឈមណ្ឌលស្រាវជ្រាវ R&D សម្រាប់រថយន្ត LCV (Light Commercial Vehicles) របស់ Nissan ផងដែរ។
Nissan ចេញម៉ូដែល pickup Frontier Pro ផលិតនៅចិន ជាលើកដំបូង សម្រាប់ទីផ្សារពិភពលោក តម្លៃចាប់ពី 23,800 USD
1 Min Read




