ក្នុងនោះ សម្រាប់ក្បាលមនុស្សយន្តកែឆ្នៃថ្មីនេះ គឺត្រូវបានអភិវឌ្ឈន៍ និងបង្កើតឡើងដោយអ្នកបង្កើតវីដេអូ YouTube ជនជាតិប៉ូឡូញម្នាក់គឺលោក Nikodem Bartnik ហើយវាគឺមានឈ្មោះថា Aristotle AI robot head ។

បើនិយាយពីសមត្ថភាព និងការរចនារបស់ក្បាលមនុស្សយន្តដែលអាចនិយាយ និងឆ្លើយសំណួរបាននេះវិញ គឺត្រូវបានផលិតឡើងដោយប្រើតែម៉ាសុីនព្រីន 3D ប៉ុណ្ណោះ ពោលគឺសម្ភារៈទំនើបៗ ឬថ្លៃៗនោះឡើយ ប៉ុន្តែបើទោះបីជាមិនមានជំនួយពីរបស់ទាំងនេះក៏ដោយ វាក៏អាចដំណើរការបានដោយជោគជ័យផងដែរ ពោលគឺប្រើប្រាស់តែម៉ូទ័រ និងបច្ចេកវិទ្យា AI ម៉ូឌែល Gemman 3 របស់ Google និងកម្មវិធី AI បង្កើតសម្លេង ElevenLabs ប៉ុណ្ណោះ។

ក្នុងនោះ លក្ខណៈពិសេសនៃក្បាលមនុស្សយន្ត Aristotle AI Robot Head នេះ គឺអាចធ្វើចលនាភ្នែក និងមាត់ជាលក្ខណៈ 3D មានភ្លើង LED បញ្ចេញពន្លឺពេលនិយាយ ហើយមានក៏មាននូវខួរក្បាល AI ដែលអាចនិយាយ និងឆ្លើយសំណួរបានផងដែរ៕




