Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Lexus NX ឆ្នាំ 2026 លុបបំបាត់ម៉ូឌែលធម្មតា ហើយបង្កើនតម្លៃថ្លៃជាងមុន
    ព័ត៌មានថ្មីៗ

    Lexus NX ឆ្នាំ 2026 លុបបំបាត់ម៉ូឌែលធម្មតា ហើយបង្កើនតម្លៃថ្លៃជាងមុន

    August 31, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បើនិយាយតាមពិតទៅ អ្នកទិញរថយន្តប្រណិតភាគច្រើន មិនសូវគិតពីបញ្ហាធំបំផុតអំពីតម្លៃទេ។ ទោះយ៉ាងណា សម្រាប់អ្នកណាដែលចាប់អារម្មណ៍ចង់បាន Lexus NX ជារថយន្តមានតម្លៃទាបជាងគេ នោះក្នុងឆ្នាំ 2026 វាបានក្លាយទោជារឿងឡើងថ្លៃជាងមុនវិញ។ ហេតុអ្វី? ព្រោះ Lexus បានបិទម៉ូឌែល NX250 (ម៉ាស៊ីន ៤ ស៊ីឡាំង មិនមែន Hybrid) ដែលឆ្នាំមុនចាប់ផ្តើមតម្លៃ $42,140។ សម្រាប់ឆ្នាំ 2026 ម៉ូឌែលចូលជួរ (entry point) គឺ NX350។ ទោះបីតម្លៃចាប់ផ្តើម $46,120 មានត្រឹមតែថ្លៃជាងឆ្នាំ 2025 ប្រហែល $220 ប៉ុណ្ណោះ ក៏វាបានបង្កើន “តម្លៃ floor” របស់ SUV ប្រណិតទំហំតូចនេះឡើងប្រហែល $4000។

    ទោះជាយ៉ាងណា NX350 ក៏មានអ្វីបន្ថែមផងដែរ ដោយប្រើម៉ាស៊ីន Turbo ៤ ស៊ីឡាំង 275 កម្លាំងសេះ ជំនួសម៉ាស៊ីន ៤ ស៊ីឡាំងធម្មតា 203 កម្លាំងសេះ។ បន្ថែមពីនេះ Lexus ក៏អនុញ្ញាតឲ្យភ្ជាប់ជាមួយ កញ្ចប់ F Sport ជាមួយគ្រប់ប្រព័ន្ធម៉ាស៊ីន (powertrain) ទៀតផង មិនដូចឆ្នាំមុន ដែលមានតែ NX350 និង Plug-in Hybrid NX450+ ប៉ុណ្ណោះទេ។សម្រាប់អ្នកចូលចិត្ត Hybrid ក៏មានជម្រើសថ្មី។ NX350h ឥឡូវអាចជ្រើសរើសជាមួយប្រព័ន្ធ Front-Wheel Drive (FWD) ដែលលឿនតិចជាង AWD ប៉ុន្តែប្រើប្រាស់ប្រេងប្រសើរជាង ដោយសន្មត់ថាបាន 40 mpg រួម។ ចំណែកតម្លៃក៏ថោកជាង AWD ដែរ ដោយ FWD NX350h ចាប់ផ្តើម $45,470 ខណៈ AWD NX350h ចាប់ផ្តើម $47,020។
    NX450h+ ជាសមាជិកខ្លាំងបំផុតនៃគ្រួសារ NX ដោយប្រើប្រព័ន្ធ Plug-in Hybrid (PHEV) ដែលបញ្ចូលម៉ាស៊ីន ៤ ស៊ីឡាំង 2.5 លីត្រ ជាមួយម៉ូទ័រអគ្គិសនី ៣ និងថ្ម 18-kWh។ ប្រព័ន្ធនេះអាចបង្កើតបាន 302 កម្លាំងសេះ និងអាចបើកដោយអគ្គិសនីសុទ្ធបាន 37 ម៉ាយ។សម្រាប់ឆ្នាំ 2026 Lexus ក៏បាននាំចូល Trim Premium ដែលចាប់ផ្តើមតម្លៃ $59,105 ដើម្បីបន្ថយតម្លៃចូលរួមនៃ NX450h+។ កាលពីឆ្នាំមុន តម្លៃទាបបំផុតគឺ Luxury Trim $62,415 ខណៈឆ្នាំ 2026 វាកើនទៅ $63,035។
    ដើម្បីឲ្យងាយស្រួលក្នុងការចោទថ្ម Lexus ក៏ផ្គត់ផ្គង់ខ្សែសាកអគ្គិសនី dual-voltage ជាមួយនឹង NX PHEV ទាំងអស់ ដើម្បីឲ្យម្ចាស់អាចប្រើ Level 1 និង Level 2 Charger បាន។បន្ថែមលើនេះ មានការផ្លាស់ប្តូរដ៏គួរឲ្យចាប់អារម្មណ៍ទៀតគឺ ការណែនាំ ពណ៌ Infrared ជាជម្រើសថ្មី តម្លៃ $595។

    ពាណិជ្ជកម្ម

    Share. Facebook Telegram WhatsApp
    Previous Articleចិន បង្ហាញបន្ទះឈីប 6G ដំបូងគេនៅលើលោករបស់ខ្លួន មានល្បឿនបញ្ជូនទិន្នន័យលើស 100 Gbps ឯណ្ណោះ
    Next Article ចិន ថា ១០ឆ្នាំទៀត ប្រទេសខ្លួននឹងប្រើប្រាស់ AI ទាំងស្រុង!

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.